មកស្តាប់លោកផែង វណ្ណៈប្រតិកម្មជាមួយនឹងរឿងឡានធំបើកចូលក្រុង ដែលបានបុកស្លាប់ប្រជាពលរដ្ឋកាលពីព្រឹកមិញ ដោយលោកបានដាក់បន្ទុកយ៉ាងខ្លាំងចំពោះមន្រ្តីចរាចរណ៍ដែលតាំងមូលដ្ឋានតាមដងផ្លូវថា មានការទទួលយកប្រាក់ហើយមិនអនុវត្តទៅតាមគោលការដែលថ្នាក់លើដាក់ឲ។
លោកបានបន្ថែមទៀតថា លោកសូមសំណូមពរថាបើមន្រ្តីចរាចរណ៍ទាំនោះនៅតែបែបហ្នឹងទៀតសូមថ្នាក់លើដកចោលតែម្តងទៅ ដោយធ្វើបែបនេះដើម្បីកុំឲខូចដល់មន្រ្តីចរាចរណ៍គេដទៃដែលល្អ។ ម្យ៉ាងវិញទៀតលោកបន្តថា មន្ទីសាធារណៈការឬអគ្គនាយកដ្ឋានដឹកជញ្ចូនក៏ត្រូវតែមានទំនួលខុសត្រូវរឿងនេះផងដែរ ព្រោះថាមូលហេតុអ្វីបានជាបណ្តោយឲមានរថយន្តដែលរលួយដែលមានបញ្ហាដាច់ហ្រ្វាងឬហ្រ្វាងមិនសុីបើកបរបែបនេះ។
ដោយឡែកលោកបានបញ្ចាក់ទៀតថា រយៈពេល ៤០ឆ្នាំហើយដែលនៅតែអប់ប្រមានៗ យ៉ាងណាមិញត្រូវតែមានអ្នកទទួលខុសត្រូវ ត្រូវតែមានការដាក់ពិន័យទៅលើមន្រ្តីដែលមិនយកចិត្តទុកដាក់អនុវត្តនិងមិនស្តាប់ថ្នាក់លើគួរតែមានការដកចេញពីក្របខ័ណ្ឌ។
No comments:
Post a Comment