ព្រះសង្ឃមួយអង្គដែលមានព្រះនាមថា កក្កដា សុភណ្ឌ នោះមិនសុខទប់មិនជាប់សម្រេចចេញវីដេអូបកស្រាយការពិតដើម្បីទាមទារភាពស្អាតស្អំត្រឡប់មកវិញ បន្ទាប់ពីមានរឿងរ៉ាវផ្ទុះកក្រើកពេញបណ្ដាញសង្គមដោយសារតែរូបថតប៉ុន្មានសន្លឹក។
ព្រះតេជគុណអង្គនេះបានមានសង្ឃដីកាថា តាមការពិតរឿងគឺវាពិតជាមិនដូចអ្វីដែលអ្នកទាំងអស់គ្នាមើលឃើញឡើយ រូបភាពដែលកំពុងតែផ្ទុះកក្រើកខ្លាំងទាំងប៉ុន្មាននោះតាមការពិតវាជារូបភាពដែលមានរយៈពេល៣ឆ្នាំមកហើយ ។ ចំពោះមូលហេតុដែលនាំអោយព្រះេតជគុណអង្គនេះថតរូបបែបនេះគឺមានគោលបំណងតែមួយគត់គឺចង់អោយម្ចាស់ដែលជាអ្នកប្រគេនស្បង់បានឃើញតែប៉ុណ្ណោះ។
ចំណែកឯមួយវិញទៀត៖ ចំពោះរូបភាពអាវក្រៅវិញគឺថតនៅអំឡុងពេលដែលព្រះអង្គចេញទៅប្រទេសរុស្ស៊ី ដោយសារអាកាសធាតុទីនោះត្រជាក់ពេក ហេតុដូននេះហើយទើបព្រះតេជគុណអង្គនេះសម្រេចចិត្តគ្របអាវក្រៅពីលើ។
No comments:
Post a Comment