10 February 2019

វិធានគតិយុត្ត​សង្ខេប ស្តីពីច្បាប់នៃចរាចរ ផ្លូវគោក...









វិធានគតិយុត្តសង្ខេប ស្តីពីច្បាប់នៃចរាចរ ផ្លូវគោក

មាត្រា
ស្តីពី
ខ្លឹមសារ/សិទ្ធិ
កាតប្បកិច្ច
អនុវត្តន៏
ហានិភ័យ
ជំពូកទី ១ បទប្បញ្ញត្តិទូទៅ
មាត្រា១
វិសាលភាព
គ្របដណ្តប់រាល់ ការធ្វើចរាចរណ៍លើផ្លូវថ្នល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។



មាត្រា២
គោលបំណង
·         រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងការធ្វើចរាចរណ៍នៅលើផ្លូវថ្នល់។
·         ការពារអាយុជីវិតមនុស្ស សត្វ និងការពារបរិស្ថាន។
·         ទប់ស្កាត់ការប៉ះពាល់សុខភាពមនុស្ស និងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន។
·         ទប់ស្កាត់ការប្រព្រឹត្តបទល្មើស ដែលបណ្តាលមកពីការប្រើប្រាស់ផ្លូវថ្នល់។



មាត្រា៣
ការគោរពបទប្បញ្ញត្តិច្បាប់ចរាចរណ៍
អ្នកប្រើប្រាស់ផ្លូវថ្នល់ ត្រូវគោរពឲ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិដែលមានចែងក្នុងច្បាប់នេះ។



មាត្រា៤
ការប្រកាន់ស្តាំ
ការបើកបរយានជំនិះគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវប្រកាន់ស្តាំជានិច្ច។​​
 គ្រប់យានជំនិះដែលមានចលនានៅលើផ្លូវថ្នល់ ត្រូវតែមានអ្នកបើកបរ។



មាត្រា៥
ការកំណត់និយមន័យនៃពាក្យដែលប្រើក្នុងច្បាប់ចរាចរណ៍




ជំពូកទី ២ សញ្ញាចរាចរណ៍
មាត្រា៦
សញ្ញាចរាចរណ៏




មាត្រា៧
សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍
·         ដៃស្តាំលើកឡើងលើបាតដៃលាទៅមុខបែរទៅរកយានជំនិះដែលធ្វើចលនាមករកភ្នាក់ងារចរាចរណ៍ ជាសញ្ញា​ឲ្យប្រុងបៀ្របឈប់លើកលែង​តែ​អ្នក​បើក​បរ​ណា​​ដែលមិនអាចឈប់ដោយសុវត្ថិភាពគ្រប់គ្រាន់ អាចបន្តដំណើរទៅទៀតបាន
·         ដៃទាំងពីរ ឬដៃមួយសន្ធឹងតាមបណ្តោយស្មា មានន័យថាបញ្ឈប់ចរាចរណ៍នៃយានដែលមានចលនាមកពីមុខភ្នាក់ងារ ឬមកពីក្រោយខ្នងភ្នាក់ងារ
·         ក្នុងកាយវិការដដែលនេះ យានជំនិះទាំងឡាយដែលមកពីខាងឆេ្វង ឬពីខាងស្តាំភ្នាក់ងារ ត្រូវអនុញ្ញាតឲ្យឆ្លងកាត់
·         ភ្នាក់ងារចរាចរណ៍កាន់ចង្កៀងភ្លើងក្រហម ឬដំបងភ្លើងក្រហម ចង្អុលដាក់យានជំនិះណាមួយមានន័យថា បញ្ឈប់ចរាចរណ៍យានដែលត្រូវចង្អុលចំនោះ
·         ភ្នាក់ងារនគរបាលចរាចរណ៍ អាចប្រើកញ្ចែជំនួយក្នុងការធ្វើសញ្ញាចរាចរណ៍ខាងលើ។



មាត្រា៨
លំដាប់អាទិភាព នៃសញ្ញាចរាចរណ៍
1.    ផ្លាកសញ្ញាចរាចរណ៍ មានសិទ្ធិអាទិភាពលើបទប្បញ្ញត្តិចរាចរណ៍។
2.    ភ្លើងសញ្ញាចរាចរណ៍ មានសិទ្ធិអាទិភាពលើផ្លាកសញ្ញាចរាចរណ៍។
3.    សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍ មានសិទ្ធិអាទិភាពលើភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍នៅលើទ្រូងផ្លូវ ផ្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវ និងបទប្បញ្ញត្តិចរាចរណ៍ទាំងឡាយ។



ជំពូកទី ៣ អ្នកបើកបរយានជំនិះ
មាត្រា៩
ល័ក្ខខ័ណ្ឌនៃអ្នកបើកបរយានយន្ត
គ្រប់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវអនុវត្តនូវវិធានការនេះ
·         ត្រូវមានប័ណ្ណបើកបរតាមប្រភេទយានយន្ត។
·         មិនត្រូវផ្ទុកអ្នកដំណើរ ទំនិញ ឬវត្ថុផេ្សងៗ ដែលនាំឲ្យបាំងភែ្នកអ្នកបើកបរ។
·         ហាមក្មេងអាយុក្រោម ១០ឆ្នាំ អង្គុយនៅកៅអីខាងមុខនៃរថយន្ត ដោយគ្មានមនុស្សចាស់អង្គុយជាមួយ
·         ហាមប្រើទូរស័ព្ទនៅពេលកំពុងបើកបរយានយន្តឬត្រូវឈប់យានយន្តដើម្បីប្រើទូរស័ព្ទ។
·         អ្នកបើកបរត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច
·         ត្រូវពាក់ខែ្សក្រវាត់ឬមួកសុវត្ថិភាពជាដាច់ខាត។
·         ហាមធ្វើឲ្យរំខានដល់អ្នករស់នៅជាប់តាមដងផ្លូវនិងអ្នកប្រើប្រាស់ផ្លូវ
·         មានអត្រាជាតិអាកុលចាប់ពី ០,២៥ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៥ ក្រាមក្នុងមួយលីត្រឈាមឡើងទៅហាមបើកបរ។

មាត្រា១០
ការប្រើប្រាស់ទ្រូងផ្លូវ
នៅក្នុងទីប្រជុំជនការប្រើប្រាស់ទ្រូងផ្លូវត្រូវកំណត់ដោយប្រកាសក្រសួងសាធារណការ និង​ដឹកជញ្ជូន។
បើក​បរ​អាច​ប្រើ​ប្រាស់​ទ្រូង​ផ្លូវខាងឆេ្វងបាននៅពេលជែង ឬឈប់ ដោយឡែក
អ្នកបើកបរត្រូវបើកបរកៀកទៅខាងស្តាំលើកលែងតែត្រូវការបត់ឆេ្វង

មាត្រា១១
ការប្រើប្រាស់គន្លងផ្លូវ
នៅក្នុងទីប្រជុំជន ការប្រើប្រាស់ទ្រូងផ្លូវត្រូវកំណត់ដោយប្រកាសក្រសួងសាធារណការ និងដឹកជញ្ជូន

អ្នកបើកបរត្រូវប្រកាន់យកចំណែកផ្លូវខាងស្តាំ។

មាត្រា១២
ការឈប់នៅពេលភ្លើងក្រហម
·         ពន្លឺពណ៌‌លឿងជាសញ្ញាឲ្យប្រុងប្រយ័ត្នតៀ្រមឈប់ ឬ ចេញដំណើរទៅមុខ
·         ពណ៌‌បៃតងជា សញ្ញាអនុញ្ញាតឲ្យយានជំនិះចេញដំណើរ
·         ពណ៌‌ក្រហមគឺជាសញ្ញាឃាត់ឲ្យឈប់



មាត្រា១៣
ការបើកបរត្រង់ផ្លូវរង្វង់មូល ផ្លូវមានខឿន ឬមានរូបសំណាកនៅលើទ្រូងផ្លូវ
គ្រប់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវអនុវត្តនូវវិធានការនេះ

អ្នកបើកបរត្រូវវាងតាមស្តាំដៃ នៅគ្រប់រង្វង់មូល ឬ ខឿនបែងចែកទ្រូងផ្លូវដែលជាឧបសគ្គនៃចលនាត្រង់ទៅមុខរបស់យានជំនិះ​

មាត្រា១៤
ការបើកបរទន្ទឹមគ្នា និងបើកបរកាត់ក្បួនដងែ្អផេ្សងៗ

អ្នកបើកបរមិនត្រូវបើកបរកាត់ក្បួនយោធា ឬក្បួននគរបាល ឬ​ក្បួន​ដងែ្អ​ជា​ជួរ​ផេ្សង​ៗ​។​
អ្នកបើកបរមិនត្រូវបើកបរទន្ទឹមគ្នានៅលើទ្រូងផ្លូវ ឬគន្លងផ្លូវតែមួយបានទេ

មាត្រា១៥
ការសណ្តោងយានជំនិះ
បចេ្ចកទេសនៃការថ្ពក់សណ្តោងរ៉ឺម៉ក ឬសឺមីរ៉ឺម៉ក និងការដោះរ៊ឺម៉ក ឬសឺមីរ៉ឺម៉កចេញពីរថយន្ត ឬក្បាលរថយន្ត ត្រូវកំណត់​ដោយ​ប្រកាស​របស់​ក្រសួង​សាធារណការ និងដឹកជញ្ជូន។បែបបទនៃការសណ្តោងត្រូវអនុវត្តតាមបញ្ញត្តិ។
អ្នកបើកបរត្រូវប្រើ         ខែ្សកាប ឬដងដែក ឬឧបករណ៍សម្រាប់ថ្ពក់ដែលធានាជាប់មាំល្អ និងងាយស្រួលក្នុងការបត់បែន

  ហាមសណ្តោងចំពោះយានដែលមានទម្ងន់សរុបលើសពី៥តោនឡើងទៅ។
  ហាមសណ្តោងយានលើសពីមួយគ្រឿងទោចក្រយាន ឬទោចក្រយានយន្ត។

មាត្រា១៦
កនែ្លងរថយន្តក្រុងឈប់

នៅកនែ្លងរថយន្តក្រុងឈប់នៅក្នុងទីប្រជុំជន អ្នកបើកបរយានជំនិះប្រភេទផេ្សងពីរថយន្តក្រុង ត្រូវបន្ថយល្បឿន ហើយបើចាំបាច់ត្រូវឈប់ដើម្បីទុកឲ្យរថយន្តក្រុងចេញចូល ឬឈប់បានដោយងាយស្រួល។


មាត្រា១៧
ល្បឿនបើកបរសម្រាប់យានជំនិះ
ល្បឿនបើកបរយានជំនិះត្រូវកំណត់តាមល័ក្ខខ័ណ្ឌ
បទប្បញ្ញត្តិនៃមាត្រានេះមិនអនុវត្តចំពោះអ្នកបើកបរយានយន្តក្បួននគរបាល ក្បួនយោធា កង​អាវុធ​ហត្ថ​ យានយន្តពន្លត់អគ្គិភ័យ យានយន្តសង្គ្រោះរបស់មន្ទីរពេទ្យ និងយានយន្តខ្លះទៀតដែលបន្លឺសូរស័ព្ទ ភ្លើងសញ្ញា ពិសេស​នៅ​ពេល​កំពុង​បំពេញ​ភារកិច្ច​ឡើយ។
ល្បឿនបើកបរសម្រាប់យានជំនិះទូទៅ នៅក្នុងទីប្រជុំជន ល្បឿនអតិបរមា ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ចំពោះរថយន្តគ្រប់ប្រភេទ
នៅក្រៅទីប្រជុំជនល្បឿនអតិបរមា ៩០គីឡូម៉ែត្រក្នុងមួយម៉ោង
យានដឹកជញ្ជូនទំនិញ ដែល​មាន​ទម្ងន់​សរុប អតិបរមា​លើសពី ៣,៥តោន ត្រូវកំណត់ល្បឿនអតិបរមាត្រឹម ៧០គីឡូម៉ែត្រក្នុងមួយម៉ោង និងយានដែលមានសណ្តោងរ៉ឺម៉កត្រូវកំណត់ល្បឿនអតិបរមាត្រឹម៦០​គីឡូម៉ែត្រក្នុងមួយម៉ោង។

មាត្រា១៨
ការបន្ថយល្បឿនយានជំនិះ

ក្នុងគ្រប់ករណីអ្នកបើកបរត្រូវម្ចាស់ការលើល្បឿនបើកបររបស់ខ្លួនជានិច្ច ហើយត្រូវបើកបរក្នុងល្បឿនសមស្របទៅតាមសណ្ឋានភូមិសាស្រ្ត សភាពផ្លូវ ស្ថាន​ភាព​​​អាកាស​ធាតុ សភាពចរាចរណ៍ ស្ថានភាពយាន និងការផ្ទុករបស់យាន ដើម្បីអាចបញ្ឈប់យាន បានទាន់ពេលវេលា និងដោយគ្មានគ្រោះថ្នាក់។


មាត្រា១៩
ការរក្សាទុកចន្លោះសុវត្ថិភាព
នៅ​ក្រៅ​ទី​ប្រជុំ​ជន យានជំនិះទាំងឡាយដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥តោន ឬមានបណ្តោយយានវែងលើសពី ៧ម៉ែត្របើកបរបន្តគ្នាក្នុងល្បឿនដូចគ្នា ចម្ងាយ​​ចន្លោះពីយានមួយទៅយានមួយ ត្រូវឃ្លាតគ្នាយ៉ាងតិច ៥០ម៉ែត្រ។
ត្រូវរក្សាឲ្យកាន់តែវែងនូវចន្លោះសុវត្ថិភាពនេះ នៅពេលដែលល្បឿនយានកាន់តែលឿន
យានជំនិះមួយដែលធ្វើចរាចរណ៍នៅពីក្រោយយានជំនិះមួយផេ្សងទៀត ត្រូវរក្សាទុកចន្លោះសុវត្ថិភាពគ្រប់គ្រាន់ ដើម្បីជៀសវាងការប៉ះទង្គិច នៅ​ពេល​ដែល​យាន​ជំនិះខាងមុខបន្ថយល្បឿន ឬឈប់ដោយចៃដន្យ

មាត្រា២០
ការជែង
ក្នុងការជែង អ្នកបើកបរត្រូវអនុវត្តតាមលក្ខខ័ណ្ឌ
   មុននឹងជែង អ្នកបើកបរត្រូវដឹងច្បាស់ថា ការជែងនេះឥតបណ្តាលឲ្យមានគ្រោះថ្នាក់អ្វីឡើយ។
   ពេលជែងផុត អ្នកបើកបរត្រូវធ្វើសញ្ញាប្តូរទិសខាងស្តាំវិញ
   អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ត្រូវជែងគ្នានៅខាងឆេ្វង។
   នៅពេលជែង ត្រូវបង្កើនល្បឿន និងទុកចន្លោះឃ្លាតពីគ្នាយ៉ាងតិច ១ម៉ែត្រ

មាត្រា២១
ការជៀស
ក្នុងការជៀស អ្នកបើកបរត្រូវអនុវត្តតាមលក្ខខ័ណ្ឌ
    ជៀសគ្នាដោយប្រកាន់ស្តាំដៃរៀងៗខ្លួន។
     ត្រូវជឿជាក់ថា ការជៀសគ្នានេះមិនបណ្តាលឲ្យមានគ្រោះថ្នាក់អ្វីឡើយ។
   អ្នកបើកបរត្រូវបន្ថយល្បឿនរៀងៗខ្លួន ក្នុងករណីចាំបាច់យានជំនិះទាំងពីរត្រូវឈប់។
   មុនពេលជៀសគ្នា នៅពេលយប់ក្រៅទីប្រជុំជនត្រូវបិទភ្លើងហ្វាហើយបើកភ្លើងកូតវិញ។

មាត្រា២២
ការកំណត់សិទ្ធិអាទិភាពនៅផ្លូវប្រសព្វ
បទប្បញ្ញត្តិស្តីពីអាទិភាពចរាចរណ៍ដែលមានចែងក្នុងមាត្រានេះ ត្រូវអនុវត្តចំពោះអ្នកបើកបរដែលធ្វើ​ចរាចរណ៍​នៅ​លើ​គន្លង​ផ្លូវ​ប្រភេទ​នេះ លើកលែងតែយានពន្លត់អគ្គិភ័យ
យានសង្គ្រោះរបស់មន្ទីរពេទ្យ
យាននគរបាល យោធា អាវុធហត្ថ ឬក្បួនយានដែលមាននគរបាលចរាចរណ៍នាំមុខ។



មាត្រា២៣
ការឆ្លងកាត់ផ្លូវរថភ្លើង

កាលណារថភ្លើងបន្លឺសញ្ញាជិតមកដល់អ្នកបើកបរគ្រប់រូបត្រូវឈប់យ៉ាងតិច ២ម៉ែត្រ ពីរបាំង ហើយបើគ្មានរបាំង មិនត្រូវឈប់តិចជាង ៥ម៉ែត្រ​ពី​ផ្លូវ​រថភ្លើង​ឡើយ​។
ត្រូវបន្ថយល្បឿននៅពេលជិតដល់ផ្លូវរថភ្លើង។

មាត្រា២៤
ការឈប់ និងការចតនៅលើផ្លូវថ្នល់
គ្រប់យានជំនិះ ដែលឈប់ ឬចត មិនត្រូវបង្កឲ្យរំខានដល់យានជំនិះផេ្សងៗទៀត ដែលកំពុងធ្វើចរាចរណ៍។
គ្រប់រថយន្ត និងរ៉ឺម៉កដែលខូចគាំង ឬត្រូវបង្ខំឲ្យឈប់ ឬចតនៅលើទ្រូងផ្លូវ ត្រូវ​ដាក់​សញ្ញា​ជា​ដំណឹង​ក្នុង​ចម្ងាយ​គ្រប់​គ្រាន់ដល់អ្នកប្រើប្រាស់ផ្លូវផេ្សងទៀត។
ត្រូវឈប់ ឬចតនៅតាមទិសដែលខ្លួនកំពុងធ្វើចរាចរណ៍

មាត្រា២៥
ការបើកទ្វារយានជំនិះ
ការបើកទ្វារយានជំនិះដើម្បីចុះ ឬឡើង ធ្វើបានតែពេលណាដែលមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃដែលកំពុងប្រើប្រាស់ផ្លូវនោះឡើយ និង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាប់ជានិច្ច ជាពិសេសចំពោះការបើកទ្វារចុះ ឬឡើងនៅទ្វារខាងឆេ្វងយាន។



ជំពូកទី ៤ ការប្រើភ្លើង និង សូរស័ព្ទយានជំនិះ
មាត្រា២៦
ការប្តូរទិសនៃយានជំនិះ
ក្នុងការផ្លាស់ប្តូរទិសដៅនៃយានរបស់ខ្លួន ដូចជាក្នុងការបត់ឆេ្វង ឬបត់ស្តាំពេលប្តូរគន្លងផ្លូវ ពេលអែបខាងដើម្បីឈប់ ឬចត។
ត្រូវបន្ថយល្បឿនហើយត្រូវឲ្យសញ្ញាយ៉ាងច្បាស់


មាត្រា២៧
ករណីមានថ្មើរជើងឆ្លងកាត់


ត្រូវតែឈប់នៅពេលថ្មើរជើងកំពុងឆ្លងកាត់ ឬរៀបនឹងឆ្លងកាត់នៅកនែ្លងដែលមានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់។

មាត្រា២៨
ការ​​ប្រើ​ប្រាស់​ភ្លើង​សញ្ញា​យាន​ជំនិះ
នៅពេលយប់ ឬពេលថៃ្ង កាលណាមើលមិនឃើញច្បាស់គ្រប់គ្រាន់ ដូចជានៅពេលភ្លៀងខ្លាំង ចុះអ័ព្ទ ឬឆ្លងកាត់ផ្លូវក្នុងរូងអ្នកបើកបរយាននៅលើទ្រូងផ្លូវ ត្រូវ​ប្រើ​ប្រាស់​ភ្លើងសញ្ញា តាមល័ក្ខខ័ណ្ឌ



មាត្រា២៩
ការប្រើប្រាស់សូរស័ព្ទយានជំនិះ
ការប្រើប្រាស់សញ្ញាសូរស័ព្ទ"ស៊ីផេ្ល"
 ត្រូវប្រើសម្រាប់ឲ្យដំណឹងនៅពេលសុំជែង។
ចាប់ពីពេលថៃ្ងលិចរហូតដល់ថៃ្ងរះ ការឲ្យដំណឹងដោយសញ្ញាសូរស័ព្ទត្រូវជំនួសដោយសញ្ញាភ្លើងកូតហ្វាឆ្លាស់គ្នា។
ត្រូវប្រើក្នុងរយៈពេលខ្លី គឺមិនយូរជាងការចាំបាច់ឡើយ។
ហាមប្រើស៊ីផេ្លខ្យល់នៅក្នុងទីក្រុង ទីប្រជុំជន ឬនៅជិតមន្ទីរពេទ្យ។

មាត្រា៣០
ការប្រើភ្លើងសញ្ញា និងសញ្ញាសូរស័ព្ទយានពិសេស
នៅពេលកំពុងបំពេញភារកិច្ច អ្នកបើកបរយានមានសិទ្ធិអាទិភាពខាងលើនេះ អាចបើកបរ
·         ប្រញ្ចាសទិសនៅលើផ្លូវឯកទិស
·         នៅពេលភ្លើងសញ្ញាចរាចរណ៍ បពោ្ចញពន្លឺពណ៌‌ក្រហម
·         ក្នុងល្បឿនមិនកំណត់
·         ដោយមានសិទ្ធិអាទិភាពលើផ្លូវប្រសព្វ
·         កាត់ ឬជាន់ខែ្សគំនូសបង្អូតជាប់។



មាត្រា៣១
ការហាមបំពាក់ភ្លើងបំភ្លឺ ឬភ្លើងលំអរផេ្សងៗ
មិនត្រូវមានការបំពាក់សញ្ញាសូរស័ព្ទ ភ្លើងបំភ្លឺ ឬភ្លើងលំអរផេ្សងៗទៀតក្រៅពីការកំណត់លក្ខណបចេ្ចកទេសរបស់យានជំនិះ



ជំពូកទី ៥ ថ្មើរជើង និងអ្នកជិះ ឬអ្នកដឹកសត្វ
មាត្រា៣២
ថ្មើរជើង និងអ្នកអូស ឬអ្នករុញរទេះដៃ

ថ្មើរជើង និងអ្នកអូស ឬអ្នករុញរទេះដៃត្រូវគោរពភ្លើងសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ ឬ សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍។


មាត្រា៣៣
ក្បួនដងែ្អផេ្សងៗ
ក្បួនដងែ្អផេ្សងៗដែលបានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច
ក្បួនដងែ្អត្រូវកាន់ភ្លើងពណ៌‌សនៅខាងមុខ និងត្រូវកាន់ភ្លើងពណ៌‌ក្រហមនៅខាងក្រោយនៅពេលយប់ ឬពេលថៃ្ង កាលណាមើលមិនឃើញច្បាស់គ្រប់គ្រាន់។
ត្រូវអែបទ្រូងផ្លូវខាងស្តាំតាមទិសចរាចរណ៍ ហើយត្រូវទុកទ្រូងផ្លូវផែ្នកខាងឆេ្វងឲ្យនៅទំនេរទាំងស្រុង។

មាត្រា៣៤
អ្នកជិះ ឬដឹកសត្វ

សត្វដែលឈប់នៅលើទ្រូងផ្លូវ មិនត្រូវបង្កឲ្យរំខានដល់យានជំនិះផេ្សងៗទៀតដែលកំពុងធ្វើចរាចរណ៍។
ហាមលែងសត្វ ឲ្យដើររហេតរហូតលើផ្លូវថ្នល់។

ជំពូកទី ៦ ករណីមានគ្រោះថ្នាក់ចរាចរណ៍
មាត្រា៣៥
សមត្ថកិច្ចរបស់នគរបាលចរាចរណ៍
នៅរាល់ករណីគ្រោះថ្នាក់ចរាចរណ៍ នគរបាលចរាចរណ៍ត្រូវខិតខំឲ្យអស់សមត្ថភាព



មាត្រា៣៦
អ្នកបើកបរ ឬអ្នកប្រើប្រាស់ផ្លូវដែលពាក់ព័ន្ធ​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​
អ្នកប្រើប្រាស់ផ្លូវគ្រប់រូបដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ ឬអ្នកដែលឃើញហេតុការណ៍នេះ ត្រូវ​អនុវត្ត​តាមលក្ខខ័ណ្ឌ
ជូនដំណឹងជាបន្ទាន់ទៅអាជ្ញាធរដែនដី ឬ នគរបាលចរាចរណ៍។
ហាមប្រើហឹង្សា ឬបង្កជម្លោះរវាងភាគីពាក់ព័ន្ធ។
បញ្ឈប់យានរបស់ខ្លួនជាបន្ទាន់ ដោយមិនធ្វើឲ្យរំខាន ឬបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដ៏ទៃទៀត។

មាត្រា៣៧
គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យខូចខាតតែសម្ភារៈ
បើគ្រោះថ្នាក់កើតឡើងបណ្តាលឲ្យខូចខាតតែសម្ភារៈ ភាគីទាំងពីរអាចសម្រួលគ្នាបាន ដោយមិនចាំបាច់សុំអន្តរាគមន៍ពីមន្រ្តីនគរបាលចរាចរណ៍ឡើយ។



មាត្រា៣៨
គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យរងរបួស ឬបាត់បង់ជីវិត

ត្រូវផ្តល់ព័ត៌‌មានជាបន្ទាន់ដល់អាជ្ញាធរដែនដី ឬនគរបាលចរាចរណ៍
បញ្ជូនជនរងគ្រោះជាបន្ទាន់ទៅមន្ទីរពេទ្យ

មាត្រា៣៩
គ្រោះថ្នាក់ចរាចរណ៍ដែលភាគីម្ខាងជាភ្នាក់ងារទូត ឬ​បេសកកម្ម​ទូត

ភ្នាក់ងារនគរបាលចរាចរណ៍ត្រូវធ្វើកំណត់ហេតុ និង​របាយ​ការណ៍​ស្តី​ពី​គ្រោះ​ថ្នាក់​នេះ ផ្ញើ​ទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចាត់ចែងឲ្យអ្នកតំណាងមកចូលរួមសហការជាមួយ ភ្នាក់ងារនគរបាលចរាចរណ៍ ដើម្បី​ពិនិត្យ​និង​លើកវិធានការសមស្រប។


ជំពូកទី ៧ ការគ្រប់គ្រងយាន និង ការដឹកជញ្ជូន
មាត្រា៤០
ប្រភេទប័ណ្ណបើកបរយានយន្ត
ប្រភេទ ក : សម្រាប់ទោចក្រយានយន្ត និងត្រីចក្រយានយន្ត
ប្រភេទ ខ : សម្រាប់រថយន្តដឹកអ្នកដំណើរមិនលើសពី ០៩នាក់ដោយគិតទាំងអ្នកបើកបរ។
ប្រភេទ គ : សម្រាប់រថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥តោន និងអាចមានសណ្តោងរ៉ឺម៉ក ដែលមាន​ទម្ងន់​សរុប​អតិបរមា​មិន​លើស​ពី ០,៧៥តោន។
ប្រភេទ ឃៈ សម្រាប់រថយន្តដឹកអ្នកដំណើរ។



មាត្រា៤១
ល័ក្ខខ័ណ្ឌប័ណ្ណបើកបរ
អាយុអ្នកបើកបរត្រូវកំណត់តាមប្រភេទប័ណ្ណបើកបរ។
អ្នកកាន់ប័ណ្ណបើកបរប្រភេទណា ត្រូវបើកបរយានយន្តប្រភេទនោះ។
អ្នកកាន់ប័ណ្ណបើកបរ ត្រូវសុំបន្តសុពលភាពឲ្យបានមុនពេលកំណត់


មាត្រា៤២
សុពលភាពនៃប័ណ្ណបើកបរ

ចាប់ពីអាយុ ៦៥ឆ្នាំឡើងទៅអ្នកបើកបរដែលប្រើប្រាស់ប័ណ្ណបើកបរគ្រប់ប្រភេទត្រូវត្រួតពិនិត្យសុខភាព ២ឆ្នាំម្តងៗ រីឯ​សុពលភាព​នៃ​ប័ណ្ណបើកបរ​ត្រូវ​ពន្យារ​ពេល​ ២ឆ្នាំម្តង។


មាត្រា៤៣
ពិន្ទុនៃប័ណ្ណបើកបរ
គ្រប់ប័ណ្ណបើកបរត្រូវមានប័ណ្ណពិន្ទុដែលមានពិន្ទុសរុបចំនួន១២ពិន្ទុ ហើយចំនួនពិន្ទុនេះនឹងត្រូវកាត់បន្ថយនៅពេលប្រព្រឹត្តបទល្មើសចរាចរណ៍ទៅតាមលក្ខខ័ណ្ឌ។



មាត្រា៤៤
ករណីដែលពាក់ព័ន្ធនឹងប័ណ្ណពិន្ទុ
ក្នុងករណីអស់ពិន្ទុ ប័ណ្ណបើកបរត្រូវទុកជាមោឃៈ



មាត្រា៤៥
ប័ណ្ណបើកបរសម្រាប់ជនបរទេស
ជនបរទេស​ដែលជាជនអន្តោប្រវេសន៍ស្របច្បាប់ដែលមានបំណងបើកបរលើផ្លូវថ្នល់ក្នុងព្រះរាជាណាចក្រកម្ពុជា​ត្រូវ​មាន​ប័ណ្ណបើកបរ​របស់​កម្ពុជា​តាម​មធ្យោបាយ​ពីរយ៉ាង
ត្រូវប្រឡងយកប័ណ្ណបើកបរដូចប្រជាពលរដ្ឋខែ្មរដែរ។
ត្រូវយកប័ណ្ណបើកបររបស់ប្រទេសខ្លួន មកប្តូរយកប័ណ្ណបើកបរខ្មែរដោយដាក់ពាក្យសុំនៅក្រសួងសាធារណការ និងដឹកជញ្ជូននិងត្រូវបំពេញតាមល័ក្ខខ័ណ្ឌ។


មាត្រា៤៦
ការគ្រប់គ្រងសាលាបងៀ្រនបើកបរយានយន្ត

គ្រប់សាលាបងៀ្រនបើកបរ ត្រូវមានលិខិតអនុញ្ញាតធ្វើអាជីវកម្មបងៀ្រនបើកបរនិងត្រូវស្ថិតនៅក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។


មាត្រា៤៧
ការផ្តល់ផ្លាកលេខ និងប័ណ្ណសម្គាល់យានយន្ត
ការចុះបញ្ជីយានជំនិះ និងការចេញផ្លាកលេខសម្គាល់យានជំនិះ ត្រូវកំណត់ដោយអនុក្រឹត្យ។



មាត្រា៤៨
ការត្រួតពិនិត្យលក្ខណបចេ្ចកទេសយានយន្ត
សុពលភាព​នៃវិញ្ញាបនប័ត្រត្រួតពិនិត្យលក្ខណបចេ្ចកទេសយានយន្ត ត្រូវបានកំណត់ទៅតាមលក្ខខ័ណ្ឌ។
ត្រូវមានវិញ្ញាបនប័ត្រត្រួតពិនិត្យ​លក្ខណ​បចេ្ចក​ទេស​យាន​ជំនិះ ចេញដោយក្រសួងសាធារណការនិងដឹកជញ្ជូន ឬក្រុមហ៊ុនដែលមានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូន។


មាត្រា៤៩
ការគ្រប់គ្រងយានដ្ឋានជួសជុល និងកែចៃ្ន​តម្លើង​យាន​យន្ត
ទម្រង់បែបបទនៃការចេញលិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានជួសជុល និងយានដ្ឋានកែចៃ្នយានយន្ត ព្រមទាំងបទដ្ឋានបចេ្ចកទេសកែចៃ្នយានយន្ត​ត្រូវ កំណត់​ដោយអនុក្រឹត្យ។
គ្រប់យានដ្ឋានជួសជុលយានយន្ត ត្រូវមានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មដែលចេញឲ្យដោយក្រសួងសាធារណការ និង​ដឹកជញ្ជូន និងក្នុងករណីចាំបាច់ត្រូវមានការត្រួតពិនិត្យពីក្រសួងមហាផៃ្ទ។


មាត្រា៥០
ការធ្វើអាជីវកម្មដឹកជញ្ជូន
ការគ្រប់គ្រងការដឹកជញ្ជូន ត្រូវបានកំណត់ទៅតាមលក្ខខ័ណ្ឌ។



មាត្រា៥១
សុពលភាពនៃលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូន

មានសុពលភាពមួយឆ្នាំ ម្ចាស់យានយន្តត្រូវមកបន្តសុពលភាពមួយឆ្នាំម្តងៗ


មាត្រា៥២
សំណុំលិខិតសំរាប់ធ្វើអាជីវកម្មដឹកជញ្ជូន

ត្រូវមានលិខិតស្នាម ដែលចេញឲ្យដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងពាក់ព័ន្ធផេ្សងៗទៀត។


មាត្រា៥៣
ការរៀបចំផ្ទុកទំនិញ និងមនុស្ស


ការផ្ទុកទំនិញលើយានជំនិះ ត្រូវរៀបចំឲ្យត្រឹមត្រូវទៅតាមលក្ខខ័ណ្ឌ

មាត្រា៥៤
ការកំរិតទម្ងន់ និងទំហំយានដឹកជញ្ជូនទំនិញ
បទដ្ឋានបចេ្ចកទេសស្តីពីទំហំ និងទម្ងន់យានជំនិះត្រូវកំណត់ដោយប្រកាសក្រសួងសាធារណការ និងដឹកជញ្ជូន។



មាត្រា៥៥
ប្រាក់ថៃ្លសេវា និងប្រាក់ពិន័យ
សមាសភាព តួនាទីភារកិច្ច និងការរៀបចំ និងការប្រព្រឹត្ត ទៅនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ត្រូវកំនត់ដោយអនុក្រឹត្យ។



ជំពូកទី ៨ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
មាត្រា៥៦
សមាសភាព និងតួនាទីភារកិច្ចនៃ
គ.ស.ច.គ
មានភារកិច្ចសម្របសំរួល ប្រមូលកំលាំង និងបង្កើនកិច្ចសហការ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងពាក់ព័ន្ធផ្សេងៗដើម្បី​ចាត់​វិធាន​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍
មានទិសដៅការពារអាយុជីវិត​ប្រជាជន ការការពារការខូចខាតទ្រព្យសម្បត្តិរដ្ឋ ឯកជន និងធានាអោយបានរឹងមាំនូវសន្តិសុខ សន្ដាប់ធ្នាប់ និង សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅតាមផ្លូវថ្នល់។


មាត្រា៥៧
ថវិកាដោយឡែករបស់
គ.ស.ច.គ




ជំពូកទី ៩ សមត្ថកិច្ចរបស់មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
មាត្រា៥៨
មន្រ្តីអនុវត្តច្បាប់ចរាចរណ៍
មន្ត្រីអនុវត្តច្បាប់ចរាចរណ៍មានពីរក្រុមគឺ អង្គភាពនគរបាលចរាចរណ៍ និងក្រុមត្រួតពិនិត្យចំរុះ



មាត្រា៥៩
សិទ្ធិប្តឹងតវ៉ារបស់ជនប្រព្រឹត្តបទល្មើស
ជនប្រព្រិត្ដបទល្មើសមានសទិ្ធប្ដឹងតវ៉ាទៅតុលាការក្នុងករណី ដែលខ្លួនកើតទុក្ខមិនសុខចិត្ត ចំពោះសេចក្តីសំរេចមិនត្រឹមត្រូវអំពីការពិន័យលើបទល្មើសនោះ។



មាត្រា៦០
ការឃាត់យានជំនិះដើម្បីត្រួតពិនិត្យ

ក្នុងការឃាត់យានជំនិះដើម្បីត្រួតពិនិត្យ នគរបាលចរាចរណ៍ត្រូវ អនុវត្តដោយជៀសវាងការធ្វើអោយស្ទះចរាចរណ៍ រឺ បង្កអោយមានគ្រោះថ្នាក់ចរាចរណ៍។


មាត្រា៦១
ការដកព្យួរទុក
ប័ណ្ណបើកបរ
មន្ត្រីនគរបាលចរាចរណ៍មានសិទ្ធិដកប័ណ្ណបើកបរព្យួរទុក ក្នុងរយៈពេលមិនលើសពី ១ខែយ៉ាងយូរ



មាត្រា៦២
ការឃាត់ខ្លួនអ្នកបើកបរ និងយានជំនិះ
ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍អាស្រ័យទៅតាមករណីនីមួយៗនោះ ការឃាត់យានជំនិះ ការឃាត់ខ្លួនអ្នក​បើកបរ​ដើម្បី​សាកសួរ​ព័ត៌មាន​និង​ធ្វើ​កំនត់​ហេតុ​កត់ត្រា​ ជាសមត្ថកិច្ចរបស់មន្ត្រីនគរបាល ចរាចរណ៍នៅកន្លែងកើតហេតុ។
ក្នុងករណីអ្នកបើកបរស្ថិតនៅក្រោមអិទ្ធិពលជាតិស្រវឹង រឺ គ្រឿងញៀន មន្ត្រី​នគរបាល​យុត្តិធម៌​ផ្នែកចរាចរណ៍ត្រូវប្រគល់ភារកិច្ចនេះជូនមន្ទីរពេទ្យពិនិត្យនិងចេញលិខិតបញ្ជាក់អត្រាជាតិស្រវឹង រឺ គ្រឿងញៀន ដើម្បី​ភ្ជាប់​ជាមួយ​កំនត់​ហេតុ​គ្រោះ​ថ្នាក់ទៅតុលាការ។


មាត្រា៦៣
ការបញ្ជូនសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ទៅតុលាការ




មាត្រា៦៤
ការផ្តន្ទាទោសពិន័យអន្តរកាណ៍
នគរបាលចរាចរណ៍​មាន​សិទ្ធិ​សំរុះ​សំរួល​ក្នុងករណីមានគ្រោះ ថ្នាក់ដែលបណ្តាលអោយសងតែសំនងខូចខាត។
បើសិនជាការសំរុះសំរួលមិនបានសំរេច មន្ត្រី​នគរបាល​ចរាចរណ៍ ត្រូវបញ្ជូនសំនុំរឿងនេះទៅតុលាការ។


មាត្រា៦៥
ការទុកជាមោឃៈ ឬព្យួរទុកប័ណ្ណបើកបរ
ការព្យួរទុកប័ណ្ណបើកបរក្នុងរយៈពេលមិនលើសពី១ឆ្នាំនិងប្រកាសប័ណ្ណបើកបរជាមោឃៈ រឺ ព្យួរទុកក្នុងរយៈពេលមិនលើស២ឆ្នាំ។



មាត្រា៦៦
ករណីឃាត់យានជំនិះ ដើម្បីធ្វើការផាកពិន័យ

មន្ត្រីនគរបាលចរាចរណ៍ ត្រូវឃាត់យានជំនិះមិនអោយធ្វើចរាចរណ៍ ដើម្បីពិន័យទៅតាមករណី ដែល​អ្នក​បើកបរបានប្រព្រតឹ្តល្មើសបទបញ្ញាត្ដិចរាចរណ៍។


មាត្រា៦៧
ករណីឃាត់យានជំនិះ និងរៀបចំសំណុំរឿង​បញ្ជូន​ទៅ​តុលាការ​
អំពី៖
      យានជំនិះដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍។
       យានជំនិះដែលមានផ្លាកលេខ រឺ ប័ណ្ណសំគាល់យានយន្ត រឺ លិខិតអនុញ្ញាតក្លែងក្លាយ។
       យានជំនិះដែលផ្ទុកទំនិញ រឺ មនុស្សហួសកំរិតកំនត់ទំងន់ ហើយធ្វើអោយខូចហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពានជាក់ស្តែង។
មន្ត្រីនគរបាលចរាចរណ៍ ត្រូវឃាត់យានជំនិះដែលបង្កគ្រោះថ្នាក់ចរាចរណ៍ទុក
មន្ត្រីនគរបាលចរាចរណ៍ ត្រូវរៀបចំសំនុំរឿងបញ្ជូនទៅតុលាការដើម្បី​ធ្វើ​ការ​វិនិច្ឆ័យ​ចំពោះ​អ្នក​បើក​បរ​ដែល​បានបានប្រព្រឹត្ដបទល្មើសចរាចរណ៍

មាត្រា៦៨
សមត្ថកិច្ចរៀបចំបែបបទកត់ត្រាអងេ្កត និងពិន័យបទល្មើសចរាចរណ៍​

សមត្ថកិច្ចរៀបចំបែបបទពិនិត្យអង្កេតកត់ត្រាបទល្មើសទៅតាមបែបបទនៃការពិនិត្យអង្កេតកត់ត្រាតាមបទល្មើសនិងបែបបទនៃការបង់ប្រាក់ពិន័យ។


ជំពូកទី ១០ ទោសបញ្ញាត្ដិ
មាត្រា៦៩
ការទទួលខុសត្រូវទាំងផែ្នកព្រហ្មទណ្ឌ និងរដ្ឋប្បវេណី របស់​អ្នក​បើកបរ​​
អ្នកបើកបរអាចត្រូវទទួលខុសត្រូវទាំងផ្នែកព្រហ្មទណ្ឌទាំងផ្នែករដ្ឋប្បវេណីចំពោះ បទល្មើសដែលខ្លួនបានប្រព្រឹត្តក្នុងការបើកបរយានជំនិះ។

ការ​រំលោភ​លើ​រាង​កាយ​ កិត្តិយស សេចក្តីថ្លៃថ្នូរ និងសមត្ថកិច្ច របស់ភ្នាក់ងារនគរបាលចរាចរណ៍ ដែលកំពុងបំពេញភារកិច្ច ត្រូវទទួលទោសតាមច្បាប់។

មាត្រា៧០
ការទទួលខុសត្រូវផែ្នករដ្ឋប្បវេណីរបស់កម្មសិទ្ធិករ ឬអ្នកគ្រប់គ្រងយានជំនិះ​
កម្មសិទ្ធិករ រឺ អ្នកគ្រប់គ្រងយានជំនិះគ្រប់ប្រភេទ ត្រូវទទួលខុសត្រូវផ្នែករដ្ឋប្បវេណី ក្នុងករណីមានគ្រោះ​ថ្នាក់​បណ្តាល​អោយ​មាន​ការ​ខូចខាត​ដែល​បង្ក​ឡើង​ដោយ​យានជំនិះដែលខ្លួនមានជាកម្មសិទ្ធិ រឺ គ្រប់គ្រង។



មាត្រា៧១
បទល្មើស និងអំពើល្មើសចរាចរណ៍
គ្រប់បទល្មើសចរាចរណ៍ត្រូវបញ្ជូនទៅតុលាការ លើកលែងតែបទល្មើសមានលក្ខណៈជាបទលហុ ដែលត្រូវផ្តន្ទាទោសពិន័យអន្ដរការណ៍ ឬ​ករណី​ដែល​មាន​ចែង​ក្នុងមាត្រា ៦៤ អំពើបទល្មើសដែលត្រូវទទួលព្រមាន។



មាត្រា៧២
ករណីមន្រ្តី ឬភ្នាក់ងារនគរបាលចរាចរណ៍ប្រើសិទ្ធិអំណាចរំលោភ​


ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ប្រាំមួយ(៦)ថ្ងៃ ទៅ (មួយ១)ខែ រឺ /និង​ពិន័យ​ជា​ប្រាក់​ពី​ពីរម៉ឺន​ប្រាំ​ពាន់​(២៥.០០០)​រៀល​ទៅ​ម្ភៃម៉ឺន(២០០.០០០)រៀល។

មាត្រា៧៣
ករណីប័ណ្ណបើកបរត្រូវព្យួរទុក ឬទុកជាមោឃៈ
ក្នុងករណីប័ណ្ណបើកបរត្រូវព្យួរទុក រឺ ទុកជាមោឃៈ ហើយសាម៉ី ខ្លួនមិនព្រមប្រគល់ប័ណ្ណបើកបរតាមពេលកំនត់ ត្រូវផ្តន្ទាទោស

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី មួយ(១)ថ្ងៃ ទៅ​ប្រាំ​(៥)ថ្ងៃ រឺ /និងពិន័យជាប្រាក់ពីប្រាំពាន់(៥.០០០)រៀល ទៅពីរម៉ឺនប្រាំពាន់(២៥.០០០)រៀល។

មាត្រា៧៤
ករណីបើកបរយានដែលគ្មានប័ណ្ណបើកបរ ឬប័ណ្ណបើកបរត្រូវព្យួរទុក ឬទុកជាមោឃៈ​
ជនណាបើកបរយានដោយគ្មានប័ណ្ណបើកបរត្រូវ​ផ្តន្ទាទោស។

ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ប្រាំមួយ​(៦)​ថ្ងៃ ទៅមួយ(១) ខែ រឺ /និងពិន័យជាប្រាក់ពី ពីរម៉ឺនប្រាំពាន់(២៥.០០០)រៀល ទៅម្ភៃម៉ឺន (២០០.០០០)រៀល ។

មាត្រា៧៥
ករណីរារាំងដល់ការឃាត់យានជំនិះ
ជនណារារាំងដល់ការឃាត់យានជំនិះ រឺ មិនព្រមបញ្ឈប់យានរឺ ប្រកែកមិនព្រមដាក់ខ្លួនអោយធ្វើតេស្តពិនិត្យជាតិអាកុល រឺ គ្រឿងញៀន ត្រូវផ្តន្ទាទោស។

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីប្រាំមួយ(៦)ថ្ងៃ ទៅមួយ(១)ខែ រឺ​/​និង​ពិន័យ​ជា​ប្រាក់ពី ពីរម៉ឺនប្រាំពាន់ (២៥.០០០)រៀលទៅម្ភៃម៉ឺន (២០០.០០០)រៀល។

មាត្រា៧៦
ករណីបើកបរយានជំនិះក្នុងពេលស្រវឹង
ជនណាបើកបរយានជំនិះនៅពេលដែលខ្លួនស្ថិតនៅក្នុងភាពស្រវឹងដោយមានជាតិអាកុលចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ រឺ ចាប់ពី ០,៨​ក្រាម​ក្នុង​មួយ​លីត្រឈាមឡើងទៅត្រូវផ្តន្ទាទោស។

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ប្រាំមួយ(៦)ថ្ងៃ ទៅប្រាំមួយ(៦)ខែ រឺ /និង ពិន័យជាប្រាក់ពី ពីរម៉ឺនប្រាំពាន់(២៥.០០០)រៀល ទៅ​មួយ​លាន​ (១.០០០.០០០)រៀល។

មាត្រា៧៧
ករណីប្រើប្រាស់ឯកសារកែ្លងក្លាយ
ជនណាបានប្រើប្រាស់ឯកសារកែ្លងក្លាយដើម្បីចរាចរយានត្រូវផ្តន្ទាទោស។

ផ្តន្ទាទោសដាក់ពន្ធនាគារពី ពីរ(២)ឆ្នាំទៅ ប្រាំ(៥)ឆ្នាំ រឺ /​និង​ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​បួនលាន (៤.០០០.០០០)រៀល ទៅដប់លាន(១០.០០០.០០០)រៀល។

មាត្រា៧៨
ការប្រើប្រាស់មធ្យោបាយណាមួយជាឧបសគ្គដល់​ចរាចរណ៍​សាធារណៈ
ជនណាបានប្រើប្រាស់មធ្យោបាយណាមួយ ដើម្បីជាឧបសគ្គ ដល់ចរាចរណ៍សាធារណត្រូវផ្តន្ទាទោស។

ផ្តន្ទាទោសដាក់ពន្ធនាគារ ពីមួយ(១)ខែទៅមួយ(១)ឆ្នាំ រឺ /​និង​ផ្តន្ទាទោស​ពិន័យជាប្រាក់ពី ម្ភៃម៉ឺន(២០០.០០០) រៀល ទៅពីរលាន(២.០០០.០០០)រៀល។

មាត្រា៧៩
ករណីប្រើប្រាស់យានជំនិះគ្មានប័ណ្ណសម្គាល់យាន និងផ្លាកលេខ
ជនណាប្រើប្រាស់យានជំនិះដោយគ្មានប័ណ្ណសំគាល់យាន និង គ្មានផ្លាកលេខសំគាល់យាន ត្រូវផ្ដន្ទាទោស។

ដាក់ពន្ធនាគារពីប្រាំមួយ(៦)ថ្ងៃ ទៅមួយ(១)ខែ រឺ /​និង​ផ្តន្ទាទោស ពិន័យជាប្រាក់ពី ពីរម៉ឺនប្រាំពាន់(២៥.០០០)រៀល ទៅម្ភៃម៉ឺន (២០០.០០០)រៀល ។

មាត្រា៨០
ករណីបង្កឲ្យមានរបួសដោយអចេតនាបណ្តាលឲ្យអសមត្ថភាពការងារ
ជនណាបើកបរបង្កអោយមានរបួសដល់អ្នកដទៃដោយអចេតនា ហើយបណ្តាលអោយមាន អសមត្ថភាពធ្វើការងារស្មើ រឺ លើសពី ប្រាំបី (៨)ថ្ងៃ ត្រូវ​ផ្តន្ទាទោស។

ត្រូវ​ផ្តន្ទាទោស​ដល់កំរិតអតិបរមាក្នុងករណីដែលការប្រព្រឹត្តបទល្មើសស្ថិតក្នុងស្ថានភាពណាមួយក្នុងចំណោមស្ថានភាពដែលបានកំណត់។

មាត្រា៨១
ករណីបង្កឲ្យមានរបួសដោយ
អចេតនាបណ្តាល
​ឲ្យពិការអចិន្រៃ្តយ៍
ជនណាបើកបរបង្កអោយមានរបួសដល់អ្នកដទៃ បណ្តាលអោយពិការ អចិន្ត្រៃយ៍ដោយអចេតនា ត្រូវផ្តន្ទាទោស។

ផ្តន្ទាទោសដាក់ពន្ធនាគារពី មួយ(១)ឆ្នាំទៅបី(៣)ឆ្នាំ រឺ /​និង​ផ្តន្ទាទោស​ពិន័យជាប្រាក់ពី ពីរលាន (២.០០០.០០០)រៀល ទៅប្រាំមួយលាន(៦.០០០.០០០)រៀល។

មាត្រា៨២
ករណីបង្កឲ្យស្លាប់ដោយអចេតនា
ជនណាបើកបរដោយបង្កអោយស្លាប់ដល់អ្នកដទៃដោយអចេតនា ត្រូវផ្តន្ទាទោស។

ផ្តន្ទាទោសដាក់ពន្ធនាគារ ពីមួយ(១)ឆ្នាំទៅបី(៣)ឆ្នាំ រឺ /និងផ្តន្ទាទោសពិន័យជាប្រាក់ពី ពីរ​លាន(២.០០០.០០០)រៀល ទៅប្រាំមួយលាន(៦.០០០.០០០)រៀល។

មាត្រា៨៣
ករណីបង្កឲ្យមានរបួស ពិការ ឬស្លាប់ដោយចេតនា
ជនណាបើកបរបង្កអោយអ្នកដទៃមានរបួស ពិការ រឺ ស្លាប់ដោយចេតនា ត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។



មាត្រា៨៤
ការផ្ទុកទម្ងន់លើសកម្រិតកំណត់
ការផ្ទុកទំងន់អតិបរមានៃភ្លៅ និងទំងន់សរុបអតិបរមាយានយន្តដឹកជញ្ជូនដែលល្មើស កំរិតកំនត់ត្រូវទទួលទណ្ឌកម្ម



មាត្រា៨៥
ករណីក្មេងអាយុតិចជាង៦ឆ្នាំដើររហេតរហូតលើផ្លូវថ្នល់​
ជនជាអាណាព្យាបាលបណ្តោយអោយក្មេងមានអាយុតិចជាង៦ឆ្នាំ ដើររហេតរហូតលើផ្លូវថ្នល់ បណ្តាលអោយ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ត្រូវ​ទទួល​ខុស​ត្រូវ​ផ្នែក​រដ្ឋប្បវេណី​។



មាត្រា៨៦
ករណីលែងសត្វចិញ្ចឹមឲ្យដើររហេតរហូតលើផ្លូវថ្នល់


ត្រូវទទួលខុសត្រូវផ្នែករដ្ឋប្បវេណី។

មាត្រា៨៧
ការដាក់ពិន័យរដ្ឋបាលចំពោះមន្រ្តីរាជការ


មន្ត្រីរាជការដែលមិនបានអនុវត្តតាមមាត្រា ៤៧នៃច្បាប់នេះ ត្រូវទទួលទណ្ឌកម្ម តាមច្បាប់រដ្ឋបាល។

មាត្រា៨៨
បទលហុ
បទលហុមាន ៤ថ្នាក់ គិតតាមចំនួនទឹកប្រាក់ពិន័យអន្តរការណ៍។

បទលហុថ្នាក់លេខ ១
បទលហុថ្នាក់លេខ ២
បទលហុថ្នាក់លេខ ៣
បទលហុថ្នាក់លេខ ៤

មាត្រា៨៩
ការព្រមាន
រាល់បទល្មើស នឹង បទបញ្ញត្ដិចរាចរណ៍ ដែលពុំមានចែងក្នុងមាត្រា៨៨ខាងលើនឹងត្រូវធ្វើការព្រមាន។



មាត្រា៩០
ការជៀសផុតពីបណ្តឹងអាជ្ញា
ទោសដែលជាពិន័យអន្តរការណ៍ អាចអនុញ្ញាតអោយអ្នកប្រព្រឹត្តល្មើសជៀសផុតពីបណ្តឹងអាជ្ញាបាន។



ជំពូកទី ១១ អន្តរបញ្ញត្តិ
មាត្រា៩១
ការប្តូរពីផ្លាកលេខរដ្ឋ នគរបាល និងខេមរភូមិន្ទមកផ្លាកលេខឯកជន​

យានយន្តជាកម្មសិទ្ធិរបស់អែកជនដែលបានពាក់ផ្លាកលេខរដ្ឋនគរបាល និង ខេមរភូមិន្ទ ត្រូវធ្វើបែបបទសុំប្តូរពីផ្លាកលេខរដ្ឋ នគរបាល និង ខេមរ​ភូមិន្ទ​មក​ផ្លាក​លេខ​ឯកជនអោយបានចប់សព្វគ្រប់ក្នុងរយៈពេលមួយឆ្នាំ គិតចាប់ពីថ្ងៃដែលច្បាប់នេះចូលជាធរមាន ។


មាត្រា៩២
ការអនុវត្តន៍ទោសប្បញ្ញត្តិ

ត្រូវចាប់អនុវត្តប្រាំមួយ (៦)ខែ ក្រោយពេលច្បាប់នេះចូលជាធរមានលើកលែងតែបទបញ្ញាត្ដិមានចែងក្នុងមាត្រា៧៧ មាត្រា៧៩ និងមាត្រា៨៤នៃច្បាប់នេះ។


មាត្រា៩៣
ការអនុវត្តន៍ចំណុចទី៧ និងចំណុចទី៨នៃមាត្រា៩​

ត្រូវចាប់អនុវត្តប្រាំ(៥)ឆ្នាំក្រោយពេលច្បាប់នេះចូលជាធរមាន។


មាត្រា៩៤
ការអនុវត្តន៍មាត្រា៤៣ និងមាត្រា៤៤

ត្រូវចាប់អនុវត្តប្រាំ(៥)ឆ្នាំ ក្រោយពេលច្បាប់នេះចូលជាធរមាន។


មាត្រា៩៥
ការទុកជានិរាករណ៍
ក្រិតលេខ ៦៨ក្រ ចុះថ្ងៃទី ៣១ ខែសីហា ១៩៩១ ដែលប្រកាសអោយប្រើ ស្ដីពីចរាចរណ៍ផ្លូវគោក និង បទបញ្ញាត្ដិទាំងឡាយណាដែលផ្ទុយពីច្បាប់នេះ ត្រូវ​ទុក​ជា​និរាករណ៍។




ឯកសារយោង
ព្រឹទ្ធសភា​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា
ចំណាត់ថ្នាក់ក្រុម: ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា

No comments:

Post a Comment