១. ស្ថានភាពទូទៅ
១.១. ប្រវត្តិ/សាវតា (History)
ផ្អែកទៅលើ គោលការណ៍ចម្បង របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
ក្នុងការអភិវឌ្ឍន៍សង្គមជាតិ ជាពិសេសជួយសម្រួលដល់រដ្ឋាភិបាល
ក្នុងការកាត់បន្ថយភាពក្រីក្រដល់ប្រជាជនកម្ពុជារស់នៅទីជនបទឆ្ងាយៗ។ រាជរដ្ឋាភិបាលកម្ពុជា
និងសហគមន៍អឺរ៉ុបបានធ្វើកិច្ចព្រមព្រៀងមួយដើម្បីស្ដារ និងអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា
ហើយកិច្ចព្រមព្រៀងនេះ បានបង្កើតនៅសហគមន៍មួយមានឈ្មោះថាប្រាសាក់ "PRASAC" ដែលមានពាក្យពេញថា (Program de Rehabilitation et d' Appui au
Secteur Agricole du Cambodre) នៅឆ្នាំ ១៩៩៥ លើគម្រង ៥ ធំៗគឺ៖
-អភិវឌ្ឍន៍សហគមន៍
-ផ្សព្វផ្សាយកសិកម្ម
-ផ្គត់ផ្គង់ទឹកស្អាត
-ប្រព័ន្ធស្រោចស្រព
និងផ្លូវលំជនបទ
-ឥណទាន
កម្មវិធីស្ដារ
និងអភិវឌ្ឍន៍វិស័យកសិកម្មនៅប្រទេសកម្ពុជា
គឺស្ថិតក្រោមជំនួយសហគមន៍អឺរ៉ុបហើយគោលបំណងចម្បងរបស់សហគមន៍ប្រាសាក់គឺស្ដារ
និងទ្រទ្រងសេដ្ឋកិច្ចសង្គមក្នុងប្រទេសកម្ពុជា ដោយជ្រើសរើសខេត្តចំនួន ៦ គឺ:
-ខេត្ត តាកែវ
-ខេត្ត កំពង់ស្ពឺ
-ខេត្ត ស្វាយរៀង
-ខេត្ត ព្រៃវែង
-ខេត្ត កំពង់ចាម
-ខេត្ត កំពង់ឆ្នាំង
ដោយការផ្ដល់ជំនួយនេះគ្មានរយៈកំណត់
នោះប្រាសាក់បានធ្វើការដោយកំណត់រយៈពេលរបស់ខ្លួនពឹងផ្អែកទៅលើទីតាំងភូមិសាស្រ្ត សកម្មភាពការងារ
និងដំណើរការប្រព្រឹត្តទៅ។
+ 2018 នៅខែមេសា
ប្រាសាក់ទទួលបានសមតុល្យប្រាក់បញ្ញើសន្សំលើសពី 1 ប៊ីលាន (1,000,000,000$) ដុល្លារអាមេរិក។
+ នៅខែមីនា
ឆ្នាំ 2017 ដើមទុនចុះបញ្ជីចំនួន 440 ប៊ីលានរៀល (440,000,000,000៛) សមមូលនឹង 110 លានដុល្លារអាមេរិក (110,000,000$) របស់ប្រាសាក់
ត្រូវបានចូលរួមវិនិយោគពីភាគទុនិកចំនួន 3 រួមមាន
ធនាគារ BEA , ក្រុមហ៊ុន LOLC Group និងក្រុមហ៊ុនបុគ្គលិកប្រាសាក់ (PSCo)។
+ នៅខែកក្កដា
ឆ្នាំ2016
ប្រាសាក់បង្កើនដើមទុនចុះបញ្ជីរហូតដល់ 440
ពាន់លានរៀល (440,000,000,000៛) ឬ សមមូលនឹង 110 លានដុល្លារអាមេរិក (110,000,000$)
ដោយមានភាគទុនិកចំនួន 5 គឺ BIO, DCG, FMO,
LOLC និង PSCo។
ប្រាសាក់ សម្រេចបាន សមិទ្ធិផលសំខាន់ថ្មីមួយ
នៅក្នុងប្រតិបត្ដិការរយៈពេល ២០ ឆ្នាំរបស់ខ្លួន ដោយទទួលបានសម្ពៀតឥណទាន ១
ពាន់លានដុល្លារអាមេរិក។
+ 2015 ប្រាសាក់ទទួលបានចំណាត់ថ្នាក់
“A” ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដែលមាន«សិ្ថរភាព» ដែលវាយតម្លៃដោយ “ភ្នាក់ងារកម្រិតគុណភាពជាអន្តរជាតិ” “Planet Rating” ។
ប្រាសាក់ទទួលបានពានរង្វាន់ 3 ពី IDG លើការផ្ដួចផ្ដើមផ្នែកសុវត្ថិភាព
លទ្ធផលហិរញ្ញវត្ថុ និងការផ្ដល់សេវាធនាគារ។
ប្រាសាក់ បានបង្កើន ដើមទុនចុះបញ្ជីរបស់ខ្លួនដល់
288ពាន់លានរៀល (288,000,000,000៛) ឬសមមូលនឹង 72 លានដុល្លារអាមេរិក
(72,000,000$)។ គិតត្រឹមដំណាច់ឆ្នាំ 2015
ប្រាសាក់មានទ្រព្យសកម្មសរុបច្រើនជាង 1
ពាន់លានដុល្លារអាមេរិក (1,000,000,000$)។
ប្រាសាក់ ទទួលបានវិញ្ញាបនបត្រក្នុងការការពារអតិថិជនពី
Smart
Campaign ដោយសារតែខ្លួនបានបំពេញគ្រប់បទដ្ឋាននៃការយកចិត្តទុកដាក់ក្នុងការការពារអតិថិជន។
វិញ្ញាបនបត្រនេះបង្ហាញថា
ប្រាសាក់បានប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នៃការការពារអតិថិជនក្នុង
វិស័យមីក្រូហិរញ្ញវត្ថុ។
+ 2014 ប្រាសាក់ បានបង្កើតដើមទុនរហូតដល់
188 ពាន់លានរៀល
(188,000,000,000៛) សមមូលនឹង 47
លានដុល្លារអាមរិក (47,000,000$)។
+ 2012 ប្រាសាក់
ដំឡើងដើមទុនពី 15.4 ទៅ 80
ពាន់លានរៀលជាមួយភាគទុនិកចំនួន5 គឺ BIO,
DCG, FMO, LOLC និង PSCo។
+ 2011 ប្រាសាក់
បានទទួលចំណាត់ថ្នាក់ “A” ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដែលមាន
“ស្ថេរភាព” ពី ផ្លានេតរេតធីង “Planet Rating” ដែលមានឯកទេសក្នុងការវាយតម្លៃអាជីវកម្ម
មីក្រូហិរញ្ញវត្ថុ។
+ 2010 ប្រាសាក់ បានទទួលអាជ្ញាប័ណ្ណជាគ្រឹះស្ថានទទួលប្រាក់បញ្ញើមីក្រូហិរញ្ញវត្ថុ
(“MDI˝) ក្នុងការធ្វើអាជីវកម្មទទួលប្រាក់បញ្ញើ
ពីធនាគារជាតិនៃកម្ពុជា។
+ 2009 ប្រាសាក់ បានជ្រើសរើស
Oracle Flexcube ដើម្បីធ្វើទំនើបកម្មប្រព័ន្ធស្នូលរបស់ខ្លួន
ក្នុងគោលបំណងកសាងគុណសម្បត្តិ ក្នុងការប្រកួតប្រជែងផ្តល់ផលិតផលឲ្យបានកាន់តែច្រើន
ប្រភេទ និងត្រៀមខ្លួនសម្រាប់ដំណាក់កាលបន្ទាប់ទៀត។
+ 2008 ប្រាសាក់ បានបងើ្កនដើមទុនរបស់ខ្លួនទៅដល់
១៥ ពាន់លានរៀល ពីសំណាក់ ម្ចាស់ភាគហ៊ុនចំនួន៦។ ប្រាសាក់ បានទទួលរង្វាន់ចំពោះការពង្រីកសេវាហិរញ្ញវត្ថុរបស់ខ្លួននៅទូទាំងប្រទេស។
+ 2007 ប្រាសាក់
បានបញ្ចប់ការប្រែក្លាយខ្លួនដោយជំនួសមូលនិធិអភិវឌ្ឍន៍ជនបទកម្ពុជា (CRDF)
ដោយម្ចាស់ភាគហ៊ុនថ្មីៗចំនួន៥ គឺ BIO, DCG, FMO,
LOLC និង Oikocredit និងទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មមីក្រូហិរញ្ញវត្ថុមិនមានកំណត់សុពលភាពពីធនាគារជាតិនៃកម្ពុជា
ក្នុងខែធ្នូ ឆ្នាំ២០០៧។
+ 2006 ដំណើរការធ្វើពាណិជ្ជកម្ម
គឺដើម្បីស្វែងរកការចូលរួមធ្វើវិនិយោគពីសំណាក់វិនិយោគិនពាណិជ្ជកម្ម
និងសង្គម។
+ 2005 មូលនិធិឥណទានត្រូវបានផ្ទេរពីសហគមន៍អឺរ៉ុប
(EC) ទៅរដ្ឋាភិបាល និងចុងក្រោយបន្តទៅឲ្យ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់
ក្រោមរូបភាពជាអនុបំណុលដែលគ្មានការប្រាក់ និងមានសុពលភាពចាប់ពីខែធ្នូ
ឆ្នាំ២០០៤។
+ 2004 ត្រូវបានចុះឈ្មោះជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ប្រាសាក់ នៅក្រសួងពាណិជ្ជកម្ម ជាក្រុមហ៊ុនឯកជន ទទួលខុសត្រូវមានកម្រិត
និង ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។
+ 2003 មានម្ចាស់ភាគហ៊ុនដំបូងចំនួនពីរ
គឺមូលនិធិអភិវឌ្ឍន៍ជនបទកម្ពុជា (CRDF) ដែលត្រូវបានបង្កើតឡើងដោយប្រាសាក់២
និង ក្រុមហ៊ុនបុគ្គលិកប្រាសាក់ ដែលបានបង្កើតឡើងដោយបុគ្គលិកប្រាសាក់។
+ 2002 បង្កើតសមាគមឥណទានប្រាសាក់
(PCA) ដែលបានចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជា
នៅខែមីនា ឆ្នាំ២០០២ ជាប្រតិបត្តិករឥណទានជនបទ។
+ 2001 ទីស្នាក់ការកណ្ដាល
និងការិយាល័យសាខា បានផ្ដាច់ចេញពីប្រាសាក់២
ដែលមានការគ្រប់គ្រងដាច់ចេញពីគ្នា
ប៉ុន្តែនៅតែជាផ្នែកមួយនៃគម្រោងដដែល។
+ 2000 សេចក្ដីសម្រេចជាយុទ្ធសាស្ត្រដំបូងក្នុងការបង្កើតគ្រឹះស្ថានប្រកបដោយនិរន្តរភាពមួយ
មុនបញ្ចប់គម្រោងប្រាសាក់២។
+ 1998 ពង្រីកជាប្រាសាក់២
ដោយច្របាច់បញ្ចូលគ្នាជាគម្រោងតែមួយ ផ្នែកឥណទានតែមួយ។
+ 1995 ប្រាសាក់១
គម្រោងអភិវឌ្ឍន៍ជនបទចំនួនបីនៅក្នុងខេត្តចំនួន៦
ដែលទទួលមូលនិធីពីសហភាពអឺរ៉ុប ដោយមានផ្នែកឥណទានចំនួន៣។
១.២. ទីតាំង/អាស័យដ្ឋាន (Address)
ប្រាសាក
មានការិយាល័យមួយកន្លែងស្ថិតនៅក្រុងដូនកែវដែលជាសាខាមួយ ក្នុងចំណោម សាខាទាំងអស់ ២៤ខេត្តក្រុង ដែលមានអាសយដ្ឋាន: ផ្ទះលេខ
182 ផ្លូវជាតិលេខ 2 ភូមិថ្នល់បែក សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
ហើយប្រាសាកក៏នៅមានសាខាជាច្រើនទៀត
ដែលស្ថិតនៅក្រុងនិងតាមបណ្តារខេត្ត/ស្រុកនានានៃព្រះរាជាណាចក្រកម្ពុជា។
១.៣. ចក្ខុវិស័យ (Vision)
ធ្វើឲ្យជីវភាពប្រជាជននៅជនបទប្រសើរឡើង
ដើម្បីចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព តាមរយៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ដែលមាននិរន្តរភាពហិរញ្ញវត្ថុ។
១.៤. បេសកកម្ម/គោលបំណង (Mission/ Object)
ផ្តល់សេវាកម្មហិរញ្ញវត្ថុដល់សហគមន៍និងសហគ្រាសខ្នាតតូចនៅជនបទប្រកបដោយនិរន្តរភាព។
២. រចនាសម្ព័ន្ធគ្រប់គ្រងរបស់អង្គភាព
២.១. មុខងារ/តួនាទី/ភារៈកិច្ច
លោក
ស៊ីម សេនាជាតិ ប្រធាននាយកប្រតិបត្តិ: លោកមានតួនាទីជាប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។
លោក អ៊ុំ សមអឿន អនុប្រធាននាយកប្រតិបត្តិ ទទួលបន្ទុកប្រតិបត្តិការ: លោកមានតួនាទីជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកប្រតិបត្តិការនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។
លោក អ៊ុំ សូផន អនុប្រធាននាយកប្រតិបត្តិ ទទួលបន្ទុកហិរញ្ញវត្ថុ: លោកមានតួនាទីជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកហិរញ្ញវត្ថុនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។
លោក នាង សុខឃីម SVP & Chief Business Management: លោកមានតួនាទីជានាយកប្រតិបត្តិគ្រប់គ្រងអាជីវកម្មនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ចាប់តាំងពីឆ្នាំ
2010 ។
លោក សាយ សូនី នាយកប្រតិបត្តិ គ្រប់គ្រងទីផ្សារ: លោកមានតួនាទីជានាយកប្រតិបត្តិគ្រប់គ្រងទីផ្សារនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ចាប់តាំងពីឆ្នាំ
2010 ។
៣. ពិពណ៌អំពីអាជីវកម្ម
៣.១. ផ្លាកសញ្ញា (Logo) / ទីតាំងអាគារ
ប្រាសាកពីមុនមានផ្លាកសញ្ញាLogoបែបខាងលើនេះ
ការិយាល័យកណ្ដាលមួយកន្លែងដែលមានអាសយដ្ឋាន:
អគារលេខ 212 ផ្លូវ 271 សង្កាត់ទួលទំពូង2 ខណ្ឌចំការមន រាជធានីភ្នំពេញ កម្ពុជា។
៣.២. ផលិតផល/សេវាកម្ម
ប្រាសាកបច្ចុប្បន្នមានសេវាកម្ម ៦ ជាគោល៖
១. សេវាកម្មឥនទាន
·
ឥណទានខ្នាតតូចបំផុត៖ កង្វះខាតដើមទុនក្នុងការពង្រីកមុខរបរ
ឬអាជីវកម្មខ្នាតតូចបំផុត លោកអ្នកអាចទទួលបានកម្ចីពីប្រាសាក់យ៉ាងងាយស្រួល
និងទាន់ចិត្ត។
·
ឥណទានខ្នាតតូចនិងមធ្យម៖
ប្រសិនបើ លោកអ្នកកំពុងមានគម្រោង ចង់ពង្រីកអាជីវកម្ម
ប្រាសាក់អាចផ្តល់ឥណទានខ្នាតតូចនិងមធ្យមជូនលោកអ្នកតាមតម្រូវការ
សម្រាប់ប្រើប្រាស់ក្នុងការធ្វើធុរកិច្ច ផលិតកម្ម ការកែច្នៃសម្ភារផ្សេងៗ
និងសេវាកម្មជាច្រើនទៀត។
·
ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន៖
អាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីការប្រើប្រាស់ឥណទាននេះជាមួយប្រាសាក់
សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ឬ ក្នុងគ្រួសារ ដូចជារៀបចំអាពាហ៍ពិពាហ៍
និងទិញសម្ភារប្រើប្រាស់ក្នុងផ្ទះ។ល។
·
ឥណទានម៉ូតូ៖
ក្នុងការទទួលបានម៉ូតូដ៏ស្រស់ស្អាត ប្រាសាក់ អាចផ្តល់កម្ចីសម្រាប់ទិញម៉ូតូជូនលោកអ្នកភ្លាមៗដើម្បីសម្រេចបំណងដែលបានប៉ងប្រាថ្នា។
·
ឥណទានរថយន្ត៖
ខ្វះសាច់ប្រាក់ក្នុងការជាវរថយន្ត ឬ ចង់ផ្លាស់ប្តូរស៊េរីរថយន្ត
ប្រាសាក់ផ្តល់កម្ចីរថយន្តជូនលោកអ្នក និងសម្រាប់ក្រុមគ្រួសារលោកអ្នកយ៉ាងឆាប់រហ័ស។
·
ឥណទានកែលម្អគេហដ្ឋាន៖
អ្នកអាចប្រើប្រាស់ឥណទាននេះសម្រាប់តុបតែង កែលម្អគេហដ្ឋានដូចជា ការបន្ថែម
ការផ្លាស់ប្តូរ កែប្រែ ថែរក្សា និងជួសជុល ឬ ផ្លាស់ប្តូរផ្នែកខ្លះនៃគេហដ្ឋាន។
·
ឥណទានគេហដ្ឋាន៖
ជាសេវាឥណទានសម្រាប់ទិញគេហដ្ឋាន ពីកម្ចីរបស់ប្រាសាក់។
·
ឥណទានសិក្សាអប់រំ៖
អ្នកអាចសម្រេចក្តីសុបិន្តរបស់ខ្លួនតាមរយៈការប្រើប្រាស់ឥណទានសិក្សាអប់រំជាមួយប្រាសាក់។
អ្នកអាចនឹងបញ្ចប់ថ្នាក់បរិញ្ញាបត្ររបស់លោកអ្នកយ៉ាងងាយស្រួល។
·
ឥណទានសាងសង់បង្គន់៖
ថែរក្សាអនាម័យនិងបរិស្ថានជុំវិញផ្ទះ និងថែរក្សាសុខភាព អ្នកអាចប្រើប្រាស់ប្រាក់កម្ចីប្រាសាក់
សម្រាប់សាងសង់បង្គន់អនាម័យបាន។
·
ឥណទានជីវឧស្ម័ន៖
ជាមួយនឹងឥណទានសាងសង់ឡជីវឧស្ម័ន អ្នកអាចទទួលបានថាមពលប្រើប្រាស់សម្រាប់ចំអិនអាហារ
និងបំភ្លឺបានយ៉ាងងាយ ហើយអ្នកក៏អាចចូលរួមចំណែកក្នុងការការពារបរិស្ថានផងដែរ
ក្រៅពីនេះអ្នកអាចទទួលបានជីកំប៉ុស្តិ៍សម្រាប់ដំណាំរបស់អ្នក។
·
ឥណទានបន្ទាន់៖
ប្រសិនបើអ្នក កំពុងប្រឈមនឹងបញ្ហាលំបាក ឬគ្រោះមហន្តរាយណាមួយ ប្រាសាក់ អាចជួយអ្នកបានភ្លាមៗ តាមរយៈ ការផ្តល់ឥណទានបន្ទាន់។
·
ឥណទានក្រុម៖
ឥណទាននេះផ្តល់ជូនអតិថិជនគោលដៅសម្រាប់ប្រើប្រាស់ជាដើមទុន ក្នុងការប្រកបអាជីវកម្មខ្នាតតូចបំផុត
និង សកម្មភាព បង្កើតប្រាក់ចំណូលផ្សេងទៀត ដើម្បីធ្វើឲ្យ ជីវភាពរស់នៅ របស់អតិថិជនកាន់តែ
ប្រសើរឡើង។
២. សេវាកម្មបញ្ញើសន្សំ
·
គណនីសន្សំ៖
·
គណនីចម្រើនគ្មានកាលកំណត់៖
·
គណនីចម្រើនតាមលំដាប់៖
·
គណនីសន្សំតាមផែនការ៖
·
គណនីកូនចម្រើន៖
·
គណនីបញ្ញើមានកាលកំណត់៖
·
គណនីមូលនិធិសោធននិវត្តន៍៖
៣. សេវាទូទាត់វិក្កយបត្រ
·
ទូទាត់វិក្កយបត្រទឹក
·
ទូទាត់វិក្កយបត្រភ្លើង
៤. សេវាផ្ទេរប្រាក់
·
ផ្ទេរប្រាក់តាមលេខសម្ងាត់
·
ផ្ទេរប្រាក់ក្នុងស្រុក
៥. សេវាធនាគារចល័ត
·
សេវាធនាគារចល័តតាមទូរស័ព្ទដៃ
·
សេវាធនាគារចល័តតាមកុំព្យូទ័រ
·
សេវាទិញកាតទូរស័ព្ទ
·
សេវាប្តូរប្រាក់
·
សេវាទូទាត់រហ័ស
·
សេវាបើកប្រាក់បៀវត្ស
·
សេវាអេធីអឹម
·
ម៉ាស៊ីនឆូតកាត
៦. ប្រូម៉ូសិនពិសេស
·
ដំឡើងអត្រាការប្រាក់
៣.៣. ទំហំអាជីវកម្ម (វិសាលភាពអាជីវកម្ម)
ទំហំអាជីវកម្មនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាកនេះបច្ចុប្បន្នមានវិសាលភាពស្ទើរពេញ
២៤ ខេត្តក្រុង ដូចបានរៀបរាប់ខាងក្រោម៖
ខាងក្រោមនេះជាសាខានៃវិសាលភាពរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់៖
·
រាជធានីភ្នំពេញ
(18)
·
បន្ទាយមានជ័យ
(9)
·
ខេត្តបាត់ដំបង
(10)
·
ខេត្តកំពង់ចាម
(10)
·
ខេត្តកំពង់ស្ពឺ
(12)
·
ខេត្តកំពង់ធំ
(8)
·
ខេត្តកំពត
(6)
·
ខេត្តកណ្ដាល
(17)
·
ខេត្តកោះកុង
(3)
·
ខេត្តក្រចេះ
(5)
·
ខេត្តមណ្ឌលគិរី
(2)
·
ខេត្តឧត្ដរមានជ័យ
(4)
·
ខេត្តព្រះវិហារ
(4)
·
ខេត្តពោធិ៍សាត់
(7)
·
ខេត្តព្រៃវែង
(15)
·
ខេត្តរតនគិរី
(2)
·
ខេត្តសៀមរាប
(8)
·
ខេត្តស្ទឹងត្រែង
(1)
·
ខេត្តស្វាយរៀង
(10)
·
ខេត្តតាកែវ
(11)
·
ខេត្តប៉ៃលិន
(1)
·
ខេត្តព្រះសីហនុ
(2)
·
ខេត្តត្បូងឃ្មុំ
(8)
·
ខេត្តកំពង់ឆ្នាំង
(4)សាខា ។
៣.៤. សម្ភារៈការិយាល័យ និងបុគ្គលិក
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បច្ចុប្បន្នមាន ’’ម៉ាស៊ីនឆូតកាត’’ នៅទីក្រុងភ្នំពេញចំនួន ៣ កន្លែង៖
១. ទីតាំងទីមួយនៅ
Cambodia RC Shop
ដែលមានអាស័យដ្ឋាន
#35, St 105, Sangkat Boeng Prolit, Khan 7 Makara, Phnom
Penh 17 756 675
២. ទីតាំងទីពីរ Home Sport ដែលមានអាស័យដ្ឋាន
ផ្លូវលេខ 205 សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ
៣. ទីតាំងទីបីនៅ គុយទាវ ម្ចាស់ដើម ដែលមានអាស័យដ្ឋាន
ផ្ទះលេខ 57 មហាវិថីសម្ដេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
រាជធានីភ្នំពេញ 012 774 287
ហើយក៏មាន ’’ម៉ាស៊ីនអេធីអឹម’’ ATM ដែលមានទីតាំងនៅ ២៤ ខេត្តក្រុងផងដែរ៖
·
រាជធានីភ្នំពេញ
(47)
·
បន្ទាយមានជ័យ
(5)
·
ខេត្តបាត់ដំបង
(7)
·
ខេត្តកំពង់ចាម
(7)
·
ខេត្តកំពង់ស្ពឺ
(6)
·
ខេត្តកំពង់ធំ
(3)
·
ខេត្តកំពត
(4)
·
ខេត្តកណ្ដាល
(7)
·
ខេត្តកោះកុង
(2)
·
ខេត្តក្រចេះ
(3)
·
ខេត្តមណ្ឌលគិរី
(1)
·
ខេត្តឧត្ដរមានជ័យ
(2)
·
ខេត្តព្រះវិហារ
(1)
·
ខេត្តពោធិ៍សាត់
(2)
·
ខេត្តព្រៃវែង
(4)
·
ខេត្តរតនគិរី
(1)
·
ខេត្តសៀមរាប
(8)
·
ខេត្តស្ទឹងត្រែង
(1)
·
ខេត្តស្វាយរៀង
(3)
·
ខេត្តតាកែវ
(1)
·
ខេត្តប៉ៃលិន
(1)
·
ខេត្តព្រះសីហនុ
(3)
·
ខេត្តត្បូងឃ្មុំ
(6)
·
ខេត្តកំពង់ឆ្នាំង
(2) ។
៣.៥. សាវតាសហគ្រិន
មិនមានបានដាក់បង្ហាញនៅក្នុងឯកសារណាមួយឡើយចំពោះចំនុចនេះ។
៣.៦. ក្រុមហ៊ុន/សហគ្រាសដែលជាដៃគូរ (អ្នកផ្គត់ផ្គង់/អ្នកចែកចាយ)
ដោយយោងតាមឯកសាររបស់ប្រាសាក់ កាលពីឆ្នាំ ២០០៨ បានឲដឹងថាប្រាសាក់
បានមានក្រសួងដែលជាដៃគូររបស់ខ្លួនរួមមាន៖
·
ក្រសួងរុក្ខាប្រមាញ់និងនេសាទ
·
ធនាគាអភិវឌ្ឍន៍ជនបទ
·
ក្រសួងធនធានទឹកនិង ឧត្តុនិយម
·
ក្រសួងអភិវឌ្ឍន៍ជនបទ។
៤. វិភាគពីវិស័យឧស្សាហកម្ម (Industry Analysis)
៤.១. ចំណែកទីផ្សារ (ប្រភេទអតិថិជន)
ប្រាសាក់សព្វថ្ងៃគឺជាគ្រឹស្ថានមីក្រូហិរញ្ញវត្ថុមួយឈានមុខគេនៅក្នុងប្រទេសកម្ពុជា
និងបានទទួលស្គាល់ពីធនាគារជាតិ
ហើយឈានមុខគេក្នុងចំណោមគ្រឹស្ថានមីក្រូហិរញ្ញវត្ថុផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែនៅតែមាន
គ្រឹះស្ថានមួយចំនួនផ្សេងទៀតដែលត្រូវជាដៃគូរ ប្រកួតប្រជែងផងដែរ។
៤.២. វិភាគគូប្រកួតប្រជែង (សិក្សាចំនុចខ្លាំង/ខ្សោយ)
ងាកមកដល់ចំនុចនេះ ផ្តោតសំខាន់ទៅលើការវិភាគលើការប្រកួតប្រជែង
គឺថាសំដៅទៅលើ ៣ចំនុចខាងក្រោមនេះ ៖
1. តើនរណាខ្លះគឺជាគូប្រកួតប្រជែង?
2. តើពួកគេមានចំណុចខ្លាំង
ចំណុចខ្សោយអ្វីខ្លះ?
3. តើមានឧបសគ្គអ្វីខ្លះដែលត្រូវជួបកំឡុងពេលចូលដល់ទីផ្សារ?
ត្រង់នេះសូមលើកយកគ្រឹះស្ថានមួយ នោះគឺ ហត្ថាកសិករ
លីមីតធីត ដោយសិក្សា ទៅលើភាពខ្លាំងនឹងខ្សោយរបស់គ្រឹះស្ថានមួយនេះ។
+ភាពខ្លាំង
-
មានគោលដៅ បេសកកម្ម
និងចក្ខុវិស័យប្រកបដោយផែនការច្បាស់លាស់
-
អង្គភាពមានរចនាសម្ព័ន្ធល្អ
-
ហិរញ្ញវត្ថុរឹងមាំ និងប្រកបទៅដោយ
ក្រុមហ៊ុនដែលជាដៃគូរសហការជាច្រើនទៀ..។
+ភាពខ្សោយ
-
បុគ្គលិកថ្មីៗ
ភាគច្រើនមិនទាន់បញ្ចប់បរិញ្ញាប័ត្រ បទពិសោធន៍ ចំណេះជំនាញ និង ការអនុវត្តន៍ នៅមានកម្រិត។
៤.៣. វិភាគ SWOT
SWOTគឺ វិភាគទៅលើចំណុចខ្លាំងនិងខ្សោយទៅលើអាជីវកម្មរបស់យើង។
SWOT មកពីពាក្យថា strengths(s) ចំណុចខ្លាំង (Weakness)
(W) ចំណុចខ្សោយ (Opportunity) (O) ឪកាស (threat)
(T) ការគម្រាមកំហែង ៤យ៉ាងនេះធ្វើឲ្យយើងអាចស្គាល់អំពីភាពខ្លាំង
និងភាពខ្សោយរបស់អាំជីវកម្មយើងបាន។ SWOT នេះត្រូវបានគេចែកចេញជាពីគឺ
ចំណុចខ្លាំង និងចំណុចខ្សោយ កត្តាជះឥទ្ធិពលដោយសារក្រុមហ៊ុននិងខ្លួនយើងផ្ទាល់
ចំណែកពីរទៀតគឺ ឪកាស និង ការគម្រាមកំហែង បណ្តាលមកពីកត្តាខាងក្រៅ
។ក្រុមហ៊ុនដែលអាចដោះស្រាយបញ្ហាបានឬមិនបានគឺស្ថិតនូវលើការវិភាគ SWOT នេះហើយ។
+ វិភាគទៅលើភាពខ្លាំងរបស់ប្រាសាក់
(Strengths) S
·
យើងសិក្សាទៅលើ
ភាគទុនិក
·
នៅក្នុងឆ្នាំ
២០១៧ ប្រាសាក់មានដើមទុនចុះបញ្ជីចំនួន ៤៤០ ប៊ីលានរៀល សមមូលនិង ១១០លានដុល្លាអាមេរិក
ដែលបានមកពីការចូលរួមមូលនិធិវិនិយោគរបស់វិភាគទុនិកចំនួន៣ រួមមាន ធនាគារ Bank Of East Asia (BEA) ក្រុមហ៊ុន Lanka ORIK
Leasing (LOLC) និងក្រុមហ៊ុន
បុគ្គលិកប្រាសាក់ (PSCo) ។
·
ធនាគារ BEA គឺជាធនាគារមួយឯករាជ្យធំនៅក្នុងទីក្រុងហុងកុងដើមទុន ១០៣.៥
ប៊ីលានដុល្លា ។
·
ក្រុមហ៊ុន LOLC Group គឺជាក្រុមហ៊ុនមួយនៅក្នុងប្រទេសស្រីលង្ការ
ដែលផ្ដោតទៅលើហិរញ្ញវត្ថុ និងសហគ្រាសខ្នាតធំ ខ្នាតតូច និងមធ្យម LOLC ក៏មានវិស័យទៅលើមីក្រូហិរញ្ញវត្ថុដ៏រឹងមាំនៅប្រទេសកម្ពុជា
ភូមា និងបាគីស្ថាន ។
·
ក្រុមហ៊ុនបុគ្គលិកប្រាសាក់
(PSCO) ត្រូវបានបង្កើតឡើងដោយច្បាប់
និងបទប្បញ្ញតិទូទៅរបស់ព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុននេះមានសកម្មភាពលើការគ្រប់គ្រងទ្រព្យ សកម្ម និងដើមទុនផ្សេងទៀត ការវិនិយោគ
និងសកម្មភាពលក់ ទិញ ព្រមទាំងសេវាកម្មហិរញ្ញវត្ថុ ពាណិជ្ជកម្ម ផ្សេងៗ
ដែលតាមរយៈផ្ទាល់ និងប្រយោល ។
·
នាមស្ថាប័ន
ផ្ដល់ហិរញ្ញវត្ថុប្បទានប័ណប្រាសាក់ចំនួន ៥០ស្ថាប័ន ដែលមាននៅក្នុង
និងក្រៅប្រទេសផងដែរ។
·
រចនាសម្ព័ន
ធនធាននៅក្នុងក្រុមហ៊ុន ភាគទុនិក ក្រុមព្រឹក្សាភិបាល គណៈកម្មការនាយកដ្ឋានសេវាកម្មផ្ទៃក្នុង
គណៈកម្មការហានីភ័យ នាយកដ្ឋានគ្រប់គ្រងហានីភ័យ គណៈកម្មការផ្ដល់តម្លៃការ ប្រធាននាយកប្រតិបត្តិការ និងគណៈគ្រប់គ្រង
និងមន្រ្តីក្រោមឱវាទផ្សេងទៀត។ ធនធានមនុស្ស សុទ្ធសឹងតែជាអ្នកមានបទសោធន៍
រួមមានក្នុងនិងក្រៅប្រទេសផងដែរ។
·
ស្នាដៃនិងកេរ្តិ៍ឈ្មោះ
ប្រាសាក់បានចូលរួមកសាងនិងអភិវឌ្ឃន៍សង្គមជាតិ នៅក្នុងនិងក្រៅប្រទេសជាច្រើនទៀត
និងទទួលបានពានរង្វាន់ផ្នែកហិរញ្ញវត្ថុ
និងរួមទាំងបានទទួលប័ណ្ណសរសើរផ្សេងៗទាំងនេះបានមកពីការចូលរួមអភិវឌ្ឍន៍សង្គមជាតិ។
+ វិភាគទៅលើចំណុចខ្សោយរបស់ប្រាសាក់ (Weekness)
·
មន្រ្តីឥណទានមួយចំនួនមិនទាន់រៀនចប់បរិញ្ញាប័ត្រ
·
នៅក្នុងសង្គមបច្ចុប្បន្ន
ធនាគារ ឬមីក្រូញិរញ្ញវត្ថុមួយចំនួនមានការជ្រើសរើស និស្សិតដែលកំពុងបន្តរការសិក្សា
ឬក៏ទើបតែចាប់ផ្ដើមសិក្សា នៅក្នុងមហាវិទ្យាល័យមួយចំនួន ដើម្បីយកទៅបណ្ដុះបណ្ដាយ
និងបង្រៀនផ្ដល់នៅបទពិសោធន៍ ដល់និស្សិតដែលបានជ្រើសរើសនោះ។ នេះបញ្ជាក់ថា
មន្រ្តីឥណទានមួយចំនួននៅក្នុងស្ថាប័នមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ផ្នែកបទពិសោធន៍
និងចំណេះដឹង នៅមានកម្រិត ។ ទាំងនេះបង្ហាញថាជាចំណុចខ្សោយមួយផងដែរ។
·
បុគ្គលិកមួយចំនួន
មានចំណេះដឹងមិនសូវពាក់ព័ន្ធ និងតួនាទី
·
សង្គមសព្វថ្ងៃជាក់ស្ដែង
យើងអាចសម្គាល់បានថា និស្សិតមួយចំនួន តែងតែមានភាពឥតការធ្វើ
បណ្ដាលមកពីជ្រើសរើសជំនាញខុស ឬរៀនជំនាញមិនមានតម្រូវការទីផ្សារ ដែលទីផ្សារចង់បាន
ទើបបណ្ដាលឱ្យនិស្សិតមួយចំនួនឥតការងារធ្វើ
និងមួយចំនួនទៀតបង្ខំចិត្តធ្វើការទាំងខុសជំនាញ នៅពេលនិស្សិតធ្វើការទាំងខុសជំនាញបែបនេះហើយ
ទើបការងារតួនាទី ដែលពួកគាត់ធ្វើ
មិនបានល្អនូវក្នុងតួនាទីដែលពួកគាត់កំពុងបំពេញនោះឡើយ។
·
បុគ្គលិកមិនគោរពវិន័យ និងតួនាទីការងារមិនប្រសើរធ្វើឱ្យផ្ទុយនឹងផែនការ
ឬគោលការណ៍នៃការគោរពវិន័យនៅក្នុងការងារគឺសំខាន់សម្រាប់បុគ្គលិកនីមួយៗ
ហើយយើងឃើញថាបុគ្គលិកនៅក្នុងស្ថាប័នមួយតែងតែមានការធ្វេសប្រហែសនៅក្នុងការគោរពច្បាប់
ឬគោលការណ៍ដែលក្រុមហ៊ុនបានកំណត់ឱ្យ ទើបធ្វើឱ្យស្ថាប័នមួយនេះមានភាពទន់ខ្សោយ ។
+តម្លៃឱកាស
•
មានលទ្ធភាពពង្រីកការផ្ដល់សេវាកម្មឥណទាន
និងដណ្ដើមទីផ្សារដោយអតិថិជនមានការគាំទ្រ និងមានទំនុកចិត្តច្រើន
•
អាចចាប់យកអតិថិជនដែលធ្វើមុខជំនួញបានកាន់តែច្រើនព្រោះ
កម្ចីមានទំហំធំជាងមុន និងអត្រាការប្រាក់កាន់តែទាប ហើយអាចខ្ចីបានរយៈពេលយូរជាងមុន។
•
អាចស្រូបយកអតិថិជនបានច្រើនដោយការផ្សាយផលិតផលនិងសេវាកម្ម
តាមវិទ្យុ និងតាមរយៈកម្មវិធី ឡជីឧសន្ម ដោយសហការជាមួយអង្គការ CEDAC
+កត្តាគម្រាមកំហែង
•
ស្ថេរភាពសង្គម
(នយោបាយ សន្តិសុខសង្គម មិនសូវមានអ្នកវិនិយោគ ទាំងក្នុង និងក្រៅប្រទេស។
•
គ្រោះធម្មជាតិ
(គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ។
•
បញ្ហាសេដ្ឋកិច្ច
ក្រៅប្រទេស និងក្នុងប្រទេស(ក្រុមហ៊ុនក្ស័យធន់ ធ្វើឱ្យក្រុមហ៊ុនផ្អាកដំណើរការ។
•
ការជះឥទ្ធិពលនៃវិប្បត្តិសេដ្ឋកិច្ចសកលលោកធ្វើឲមានការប៉ះពាល់ដល់មុខរបររបស់ប្រជាជន។
៥.
សេចក្ដីសន្និដ្ឋាននិង អនុសាសន៏
៥.១.
សេចក្ដីសន្និដ្ឋាន
តារាងសង្ខេបអំពីប្រាសាក់
ល.រ
|
|
អំពីប្រាសាក់
|
ការពត៌នាបង្ហាញ
|
១
|
ពត៌មានអំពីប្រាសាក់
|
ចក្ខុវិស័យ
|
ធ្វើឲ្យជីវភាពប្រជាជននៅជនបទប្រសើរឡើង ដើម្បីចូលរួមចំណែក
ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព តាមរយៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ដែលមាននិរន្តរភាពហិរញ្ញវត្ថុ។
|
២
|
បេសកកម្ម
|
ផ្តល់សេវាកម្មហិរញ្ញវត្ថុដល់សហគមន៍និងសហគ្រាសខ្នាតតូចនៅជនបទប្រកបដោយនិរន្តរភាព។
|
|
៣
|
គណៈគ្រប់គ្រង
|
លោក ស៊ីម សេនាជាតិ ប្រធាននាយកប្រតិបត្តិ: លោកមានតួនាទីជា ប្រធាននាយកប្រតិបត្តិនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។
លោក អ៊ុំ សមអឿន អនុប្រធាននាយកប្រតិបត្តិ
ទទួលបន្ទុកប្រតិបត្តិការ:
លោកមានតួនាទីជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកប្រតិបត្តិការនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។
លោក អ៊ុំ សូផន អនុប្រធាននាយកប្រតិបត្តិ
ទទួលបន្ទុកហិរញ្ញវត្ថុ: លោកមានតួនាទីជា អនុប្រធាននាយកប្រតិបត្តិ
ទទួលបន្ទុកហិរញ្ញវត្ថុ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។
លោក នាង សុខឃីម SVP
& Chief Business Management: លោកមានតួនាទីជា នាយកប្រតិបត្តិគ្រប់គ្រង អាជីវកម្មនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ចាប់តាំងពីឆ្នាំ
2010 ។
លោក សាយ សូនី នាយកប្រតិបត្តិ គ្រប់គ្រងទីផ្សារ:
លោកមានតួនាទីជានាយកប្រតិបត្តិគ្រប់គ្រងទីផ្សារនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់
ចាប់តាំងពីឆ្នាំ 2010
។
|
|
៤
|
ផ្សេងៗ
|
|
៥.២.
អនុសាសន៏
ក្នុងរយៈពេល 12 ខែចុងក្រោយនេះ
ប្រាសាក់ប្រឈមនឹងបញ្ហាមួយចំនួនដូចជា៖ i. ឥណទានមិនដំណើរការក្នុងវិស័យហិរញ្ញវត្ថុទាំងមូលបានកើនឡើង
ii. ការផ្លាស់ប្ដូរបទប្បញ្ញត្តិច្បាប់
(ការដាក់ពិដានអត្រាការប្រាក់ និងចំណាត់ថ្នាក់ថ្មីលើឥណទាន)។ ប្រាសាក់
នៅតែបន្តបម្រើអតិថិជនបានយ៉ាងច្រើន ដោយផលប៉ះពាល់មានកម្រិតតិច។
ខណៈដែលការដាក់ពិដានអត្រាការប្រាក់ថ្មី បានធ្វើឲ្យប៉ះពាល់ដល់វិស័យមីក្រូហិរញ្ញវត្ថុទាំងមូល
ប្រាសាក់បានប្រមើលមើលថា
ឥណទានខ្នាតតូចបំផុត (តូចជាង 1,500 ដុល្លារអាមេរិក)
និងឥណទានក្រុមនឹងត្រូវទទួលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារតែអត្រាការប្រាក់ខ្ពស់
និងចំណាយប្រតិបត្តិការខ្ពស់។ ផលិតផលឥណទានទាំងនេះមានចំនួនតិចជាង 5% នៃសម្ពៀតឥណទានសរុបរបស់ប្រាសាក់តែប៉ុណ្ណោះ។
ឯកសារយោង
•
សារណាបញ្ចប់ឆ្នាំថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មរបស់និស្សិតជំនាន់ទី៥ឯកទេសគ្រប់គ្រងទូទៅ ឆ្នាំសិក្សា ២០០៤-២០០៨
ក្រោមប្រធានបទ ’’បញ្ហានិងដំណោះស្រាយនៃកំចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់
សាខាតាកែវ’’។
•
គ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ
ប្រាសាក់ | ផ្ដល់ ...( www.prasac.com.kh/kh/
)
No comments:
Post a Comment